Monday, December 18, 2017

អតីតមន្ត្រីបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងចំនួន១៦រូប បានចូលមករួមរស់ជីវភាពនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃសៅរ៍ ១៣រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបើកកម្មវិធីប្រកាសបញ្ចូល សមាជិក សមាជិកាគណបក្សថ្មី ដែលជាអតីតមន្រី្តគណបក្សសង្គ្រោះជាតិមកពីក្រុមប្រឹក្សាស្រុកចំនួន ០២រូប ក្រុមប្រឹក្សាឃុំ ១៤រូប ក្រោមអធិបតីភាពលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមការងារថ្នាក់កណ្ដាល លោកបណ្ឌិត ចេង ញ៉ាន់ ក្រុមការងារថ្នាក់ខេត្ត និង លោក លោកស្រី ប្រតិភូអមដំណើរក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក សមាជិក សមាជិកា គណបក្សភូមិ ឃុំចូលរួមសរុប ៥៦០ នាក់ ស្រី ២៤០នាក់ ។

លោក ត្រាំ អ៊ីវតឹក ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែងបានថ្លែងថា៖ ថ្ងៃនេះជាថ្ងៃមួយដ៏វិសេសវិសាល អធិកអធមដោយអនុវត្តតាមផែនការណ៏ររបស់លោកប្រធាន ក្រុមការងារ ថ្នាក់កណ្តាល និងសេចក្តីណែនាំរបស់ប្រធានគណ:កម្មាធិការនៃគណបក្សប្រជាជនកម្ពុជា ដែលមានលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណគណបក្ស បានធ្វើឲ្យមានសន្តិភាព និងការអភិវឌ្បនៅទូទាំង ប្រទេស  ។

លោក ត្រាំ អ៊ីវតឹក ក៏បានផ្តាំផ្ញើដល់សមាជិកថ្មីទាំង ១៦រូប ឲ្យមានការចូលរួមសាមគ្គីភាពល្អ ទាំងការបម្រើ រាស្រ្ត ទាំងការបម្រើបក្ស គោរពលក្ខន្តិក:បក្ស ដែលជាគោលការណ៍គ្រឹះដ៏រឹងមាំរបស់គណបក្សប្រជាជន កម្ពុជា ដើម្បីឈានយកជ័យជំនះក្នុងការបោះឆ្នោតនៅឆ្នាំ ២០១៨ខាងមុខនេះ   ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ត្រាំ អ៊ីវតឹក និងប្រតិភូអមដំណើរបានចុះទៅពិនិត្យមើលផ្លវវាលគោកទន្សាយ ស្ថិតនៅជាប់ឃុំត្រងិល ឃុំកំពង់ហៅ និងចូលសួរសុខទុក្ខអ្នកស្រី មុត សុម៉ាលី អតីតប្រធានការិយាល័យ ផែនការ ស្រុកបច្ចុប្បន្នសមាជិក ក្រុមប្រឹក្សាស្រុកកំពង់លែងបាននឹងកំពុង សម្រាកព្យាបាលរោគ ដោយមាន ជម្ងឺជាទម្ងន់។ នាឱកាសសួរសុខទុក្ខ  ក្នុងនោះមានថវិការបស់លោក ត្រាំ អ៊ីវតឹក ចំនួន: 100$ ដុល្លារ  លោក ផែង វិជ្ជានោ 100$ ដុល្លា  និង លោក ម៉ៅ ឡាំង ចំនួន ១០ ម៉ឺនរៀលផងដែរ  ៕







No comments:

Post a Comment