Monday, December 18, 2017

លោក សុខ ឥសាន ស្នេីកុំយកកម្មករ និយោជិតធ្វេីចំណាប់ខ្មាំងនយោបាយ !

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចបានលើកឡើងថាក្នុងន័យស្នើទៅអ្នកនយោបាយកម្ពុជាថា «ស្នេីកុំយកកម្មករ និយោជិតធ្វេីចំណាប់ខ្មាំងនយោបាយ !»

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ៖

មជ្ឈដ្ឋានទូទៅបានកត់សម្គាល់ឃេីញថា ក្រោយពេលដែលអតីតៈបក្សប្រឆាំង ត្រូវបានរំលាយចោលដោយតុលាការកំពូល ដោយសារតែអំពេីល្មេីសច្បាប់នោះ ស្រាប់តែទាំងព្រឹទ្ធសមាជិកអាមេរិកមួយចំនួនតូច និង សមាជិកសភាខ្លះនៃសហគមន៏អឺរ៉ុប បានសម្តែងអាកប្បកិរិយាឆេះដុំ ចង់ការពារអាយ៉ងរបស់ខ្លួន ក៏បានគំរាមកំហែងមកលេីរាជរដ្ឋាភិបាលកម្ពុជាចង់ដាក់វិធានការណ៏ផ្សេងៗគាបសង្កត់មកលេីរាជរដ្ឋាភិបាល និង កម្មករ និយោជិតរាប់សែននាក់ ជាការដោះដូរឲ្យអតីតៈប្រឆាំងបានរស់ឡេីងវិញ ដោយគ្មានការពិចារណារកហេតុផលអ្វីទាល់តែសោះ ។

អាកប្បកិរិយា និង ទង្វេីបែបនេះ គឺជាការចាប់បង្ខំយកជីវិតកម្មករ និយោជិតជិតមួយលាននាក់ និងក្រុមគ្រួសាររាប់លាននាក់ មកធ្វេីជាចំណាបខ្មាំងដោះដូរជាមួយជនក្បត់ជាតិម្នាក់ និងបក្សពួកមួយក្រុម ដែលជាអំពេីអយុត្តិធ៌មបំផុត ។គេមិនត្រូវយកបញ្ហានយោបាយមកឡូកឡំជាមួយបញ្ហាសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់កម្មករនិយោជិត និងប្រជាជននោះទេ ។ ឥរិយាបថ និងទង្វេីបែន់បនេះ គឺអមនុស្សធ៌ម អសីលធ៌មខ្លាំងណាស់ នៅក្នុងប្រវត្តិសាស្ត្រមនុស្សលោកយេីងនេះ ។
ដូច្នេះ ជន និងក្រុមជន ទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាយកកម្មករ និយោជិតព្រមទាំងប្រជាជនមកធ្វេីជាចំណាប់ខ្មាំងដោយសារតែផលប្រយោជន៏ផ្ទាល់ខ្លួន និងបក្សពួកខ្លូននោះ គួរតែពិចារណាឡេីងវិញនូវជំហរដ៏អយុត្តិធ៌មរបស់ខ្លួន ដោយត្រូវផ្តល់យុត្តិធ៌មឲ្យមនុស្សភាគច្រដីនដែលមិនដឹងអ្វី ហេីយគួរតែបោះបង់ចោលមនុស្សភាគតិចដែលបានរំលោភច្បាប់ធ្ងន់ធ្ងរដល់ថ្នាក់ក្បត់ជាតិ ដែលមនុស្សទូទៅស្អប់ខ្ពេីម នោះ ។

ដេីម្បីកុំឲ្យជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រ គួរមហាអំណាចទាំងឡាយកុំមានគំនិតអរិភាពជាមួយប្រជាជនកម្ពុជា និងជាមួយកម្មករនិយោជិតកម្ពុជា ហេីយលុបចោលវិធានការណ៏គាបសង្កត់ធ្វេីឲ្យប៉ះពាល់ផលប្រយោជន៏ប្រជាជនកម្ពុជា និង កម្មករនិយោជិតកម្ពុជាជាស្ថាពរតទៅ ។

No comments:

Post a Comment