Monday, December 18, 2017

អភិបាលស្រុកសំរោង ជួបសំណេះសំណាល​ជាមួយយុវជន​ស្ម័គ្រចិត្ត​៨រូប​ ដែលត្រូវបាន​ជ្រើសរើស​អោយចូល​បំរើក្នុង​វិស័យកងទ័ព​

តាកែវ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមនិងលោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការយោធាផ្នែកសឹករងស្រុក លោកមេបញ្ជាការកងអាវុធហត្ថស្រុក បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗយុវជនស្ម័គ្រចិត្តចំនួន ៨រូប ដែលត្រូវបានជ្រើសរើសអោយចូលបំរើក្នុងវិស័យកងទ័ព ទៅបន្ទាយហ្វឹកហ្វឺន។

នៅក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានផ្តាំផ្ញើប្អូនៗអោយខិតខំប្រឹងប្រែងហ្វឹកហាត់រៀនសូត្រ អោយក្លាយខ្លួនជាកងទ័ពល្អ ដើម្បីការពារជាតិមាតុភូមិ ការពារប្រជាពលរដ្ឋ និងការពាររាជរដ្ឋាភិបាល។ បន្ទាប់មកលោកអភិបាលស្រុក ក្នុងនាមគណៈអភិបាលស្រុក បានឧបត្ថមជូនប្អូនៗក្នុងម្នាក់ៗនូវថវិការ ៥០,០០០រៀល សរុប ៤០០,០០០រៀល និងមី៤កេសផងដែរ៕



No comments:

Post a Comment