Monday, December 18, 2017

ខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាបូកសរុបលទ្ធផល ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃច័ន្ទ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់​រដ្ឋបាល​សាធារណៈ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផល ស្តីពីវឌ្ឍនភាព​ការងារ​នៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈមួយអាណត្តិ (២០១៣-២០១៧) ដែលប្រព្រឹត្តទៅ​រយៈពេល ២ថ្ងៃ នៅសណ្ឋាគារ Emario ខេត្តមណ្ឌលគិរី។

សិក្ខាសាលានេះមានសមាសភាពចូលរួមពី លោក លោកស្រី សមាជិក សមាជិកានៃគណៈកម្មាធិការ​កែ​ទម្រង់រដ្ឋបាលសាធារណៈ, លោក លោកស្រី អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមុខងារសាធារណៈ, លោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធ សរុបចំនួនប្រមាណ ១០០នាក់ (ស្រ្តី១៨នាក់) ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សា និងផ្ដល់យោបល់លើ​សេចក្ដីព្រាងរបាយការណ៍​បូកសរុប​លទ្ធផល ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈមួយអាណត្តិ(២០១៣-២០១៧) ៕








No comments:

Post a Comment