Monday, December 18, 2017

ព្រឹកនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញជួបប្រជុំជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សា

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨​ ខែធ្នូ ឆ្នាំ២០១៧នេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ​សមាគមគ្រឹះ​ស្ថានឧត្តមសិក្សាចូលជួប ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន ដើម្បីពង្រឹង និងពង្រីកគុណភាពលើ​ការអប់រំកម្រិត​ឧត្តមឱ្យកាន់តែល្អប្រសើរ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅវិមានសន្តិភាព។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តែងតែអនុញ្ញាតឱ្យថ្នាក់ដឹកនាំ​សមាគមគ្រឹះស្ថានឧត្តមសិក្សា ជួបប្រជុំបែបនេះ ជារៀងរាល់ឆ្នាំ ដើម្បីបានស្តាប់ពីបញ្ហាប្រឈមសម្រាប់ការអប់រំ នៅថ្នាក់ឧត្តមសិក្សា និងរិះរកវិធីផ្សេងៗ បង្កើនកម្រិតអប់រំនៅឧត្តមសិក្សា ព្រោះថាការអប់រំប្រកបដោយ​គុណភាព ជាគន្លឹះដ៏សំខាន់សម្រាប់ចម្រាញ់ នូវធនធានដ៏មានឧត្តមភាពសម្រាប់ជាតិ ៕






No comments:

Post a Comment