Monday, December 18, 2017

លោក សុខ ឥសាន ៖កម្ពុជាកំពុងគោរព និងអនុវត្តយ៉ាងត្រឹមត្រូវតាមរបប​ប្រជាធិបតេយ្យ​សេរី​ពហុបក្សបើកមុខ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​បាន​ឡើ​ង​​​​​​​ថាព្រះរាជាណាចក្រកម្ពុជា បានអនុវត្តរបប​ប្រជាធិបតេយ្យ​សេរីពហុបក្សតាំង​ពីឆ្នាំ១៩៩៣​មក យោងតាមស្មារតីនៃ​កិច្ចព្រម​ព្រៀង​​ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១  ដែលត្រូវបាន​បញ្ចូល​​ទៅក្នុងខ្លឹម​សាររដ្ឋ​ធ​ម្ម​នុញ្ញ​ ។ លោកបានបន្តថា អស់រយៈពេលជាង២០ឆ្នាំហើយ ការអនុវត្តតាម​របប​​​ប្រជាធិប​តេ​យ្យ​សេរី​ពហុបក្សបានដំណើរដោយរលូន ដែលការបោះឆ្នោតនៅគ្រប់កម្រិត បានប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយត្រូវបានអ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិបានវាយ​តម្លៃស្រ​ប​​​​គ្នា​ថា​មាន​លក្ខណៈ​ល្អ គ្មានអំពើហឹង្សា និងអាចទទួលយកបាន តាមការប្រកួតប្រជែង​រវាង​គណបក្សនយោបាយច្រើន ក្នុងការដណ្តើម​យកអំណាច​ដឹកនាំ​ប្រទេស។ នេះហើ​យហៅ​ថារបបប្រជាធិប​តេយ្យសេរី​ពហុបក្ស​បើកមុខ មានតម្លាភាព មាន​យុត្តិ​ធម៌​ និងមានការ​គាំទ្រពីប្រជាជន​ទូទៅ ។

លោក សុខ ឥសាន   បានលើកឡើងបន្តទៀតថា         ប៉ុន្តែដោយសារមិនអាចដណ្តើមយក​ជ័យ​ជំនះ​បាន ទើបគណបក្សមួយដែលតាំងខ្លួនជាគណបក្សប្រឆាំងដ៏ធំជាងគេ បានប្រើឧបាយ​កល​ទុច្ច​រិត ឃុបឃិតជាមួយបរទេស អនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយរំលង​ការ​​អនុវត្ត​លទ្ធិប្រជាធិបតេយ្យក្នុងការប្រកួតប្រជែង។ លោកបន្តថា ពួកគេបានអនុវត្តរបប​ប្រជាធិប​តេយ្យ​ដែលអាចហៅថាជារបបប្រជាធិបតេយ្យសេរីពហុបក្សបិទមុខ ដោយយកពាក្យ​ប្រជាធិប​តេយ្យ​មក​បិទ​បាំងពីមុខជាការបន្លំភ្នែកមហាជន ប្រជាជនតែប៉ុណ្ណោះ  ឲ្យយល់ច្រឡំ ។

ដូច្នេះ ការអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស បិទមុខដោយឆ្លង​កាត់តាមឧបាយ​កល​ផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយយកលទ្ធិប្រជាធិបតេយ្យគ្រានតែបន្លំភ្នែកមហាជន ប្រជាជន នោះមិនអាចទទួលយកបានជាដាច់ខាត ពីព្រោះនេះហើយជារូបភាពនៃបដិវត្តន៍ពណ៌ ដូច​ដែល​ពួក​​​ប្រកិរិយាអន្តរជាតិបានយកមកប្រើនៅតាមបណ្តាប្រទេសនានាមួយចំនួននៅលើពិភពលោក ដែលបានបន្សល់ទុកនូវសោកនាដកម្ម វិនាសអន្តរាយ ទុក្ខសោកខ្លោចផ្សារដល់​ប្រជាជន​រក​ទី​បំផុត​គ្មាន ។

លោក សុខ ឥសាន  បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាចង់បានការអនុវត្ត​មួយ​ឲ្យបានត្រឹមត្រូវតាម​គោល​ការ​ណ៍​ប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ លាតត្រដាង​នៅ​ទីភ្លឺ​​ទាំងអស់គ្នា  តែមិនអាចទទួលយក​បានជាដាច់ខាតទេចំពោះ​ប្រជាធិបតេយ្យក្លែង​ក្លាយ​ស្ថិត​នៅ​​​​​ក្នុង​ទីងងឹត ដែល​ចង់យកគ្រោះមហន្តរាយពីអតីតៈកាល មកដាក់ឲ្យកម្ពុជាទទួលជា​ថ្មីម្តង​ទៀត​ជា​ដាច់ខាត៕


No comments:

Post a Comment