Monday, December 18, 2017

លោក សុខ ឥសាន បញ្ជាក់ការពិត ៨ ចំណុច ដែលក្រុមប្រឆាំងក្រៅច្បាប់ប្រឌិតឡើងចោទបក្សកាន់អំណាច

គេនាំគ្នាថាមន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីរាជរដ្ឋាភិបាល មានលុយច្រើន​រាប់រយលានដុល្លារលាក់ទុកនៅឯបរទេស​។  មិនមែន​ជាការពិត​សោះ អ្នកណារកឃើញ​យកចុះ​។  លុយកាក់របស់មន្ត្រីគណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់គ្នាមានមែ​ន ​តែបង្កប់នៅក្នុងសាលារៀន ផ្លូវវលំ មន្ទីពេទ្យ និងសមិទ្ធផលនានា សម្រាប់​ផល​ប្រយោជន៏​ប្រជាជនកម្ពុជា​​។

គេនាំ​គ្នាថា មកពីគណបក្សប្រជាជនខ្លាចចាញ់ឆ្នោត បានជាធ្វើ​ទុក្ខបុកម្នេញបក្សប្រឆាំង​។ មិនមែនជាការពិតសោះ​។ តាម​ពិត​មក​ពី​មេបក្សប្រឆាំង និងក្រុម​មន្ត្រីបក្ស​ប្រឆាំងបានប្រព្រឹត្ត​ខុសច្បាប់ បានជាមានទោស បង្កើត​ឡើង​​ដោយ​ខ្លួន​ឯង​។

​គេ​ថារាជរដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ មិនមែនជាការ​ពិត​! តាមពិត រាជ​រដ្ឋាភិបាល​របស់​គណបក្សប្រជាជន​​កម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ទើប​ធា​នាបាន​ការការពារសន្តិភាព និងសេចក្តីសុខជូនប្រជាជនបាន​។

​គេថាសម្តេចតេជោ ហ៊ុន សែន ក្រាញអំណាច​។ ជាការមិនពិតទេ​! សម្តេចអាចនៅកាន់តំណែងយូរឆ្នាំ និង ច្រើនអាណត្តិ ដោយសារឆន្ទៈរបស់ប្រជាជន​គាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតទើបសម្តេចនៅតែបន្តកាន់អណាច​បាន​។

គេថាសម្តេចតេជោ ជាមេដឹកនាំផ្តាច់ការ​។ មិនមែនជាការពិតទេ! តាមពិត សម្តេចជាមេដឹកនាំប្រជាធិបតេយ្យទូលំទូលាយ​ចំពោះប្រជាជនទូទៅ ​តែសម្តេចផ្តាច់ការចំពោះតែជនល្មើស​ច្បាប់ អ្នកនយោបាយទុច្ចរិត និងអ្នកប្រជាធិបតេយ្យក្លែងក្លាយតែប៉ុណ្ណោះ​។

​គេថាគណបក្សប្រជាជនកម្ពុជា បែកបាក់ផ្ទៃក្នុង​។ ជាការមិនពិត! តាមពិតគេបានប្រើឧបាយកលញុះញង់ជាច្រើន​ឆ្នាំមកហើយ​ តែគណបក្សប្រជាជនកម្ពុជានៅតែរឹងមាំ មានសាមគ្គី ឯកភាពគ្នា​ល្អ​។ ចំណែកអ្នកដែលថានោះ​ទើប​បែក​បាក់​។

គេថារាជរដ្ឋាភិបាលរំលោភរដ្ឋធម្មនុញ្ញ​។ ជាការមិនពិតទេ! តាមពិត រាជរដ្ឋាភិបាលកម្ពុជា ធ្វើ​អ្វីសុទ្ធតែ​ផ្អែកលើ​គោលការណ៍​ នីតិវិធី និងរដ្ឋធម្មនុញ្ញ និងច្បាប់នានា ជាធរមាន​ជានិច្ច​។

​គេថារាជរដ្ឋាភិបាលធ្វើ​ទុក្ខបុកម្នេញអ្នកសារព៌តមាន ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ី​វិល​។ ជាការមិនពិត! តាមការពិត បណ្តាមុខសញ្ញាទាំងអស់នេះ បានប្រព្រឹត្តល្មើសច្បាប់​ដោយខ្លួនងង ទើបត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលមានដូចជា៖

. កាសែតខេមបូឌ៊ាដេលី ល្មើសច្បាប់​ដោយមិនបង់ពន្ធជូនរដ្ឋ ត្រូវបិទ​។

. វិទ្យុអាស៊ី​សេរី មានខ្លួនរត់ចេញខ្លួនឯង។

. វិទ្យុ FM មួយចំនួនត្រូវផ្អាកសកម្មភាពដោយសាររំលោភកិច្ចសន្យាជាមួយក្រសួងព័ត៌មាន​។

. របស់ដែលហៅថា បន្ទប់ស្ថានការណ៍ ត្រូវរំសាយចោល​ដោយសារមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងមិនមានតំកល់លក្ខន្តិកៈ​៕


No comments:

Post a Comment