Monday, December 18, 2017

គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រកាសស្តីពីការបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសស្តីពីការបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខត្តបាត់ដំបង ប្រកាសស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការគណបក្សមូលដ្ឋាសាកលវិទ្យាល័យបាត់ដំបងចំនួន ៤៩១នាក់ ពិធីនេះធ្វើឡើងនៅថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧។

ពិធីប្រកាសនេះធ្វើឡើងក្រោមអធិបតីភាព លោក កែ ប៊ុនខៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការកណ្តាល និង លោក ច័ន្ទ សុផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ។



No comments:

Post a Comment