Monday, December 18, 2017

ខ្លីៗចុងសប្តាហ៍៖ «សេដ្ឋកិច្ច» ផ្ទុយពី «នយោបាយទុច្ចរិត»

១- «កម្លាំងសេដ្ឋកិច្ច»៖ សសរស្តមសេដ្ឋកិច្ចកម្ពុជា មានច្រើនវិស័យគឺ៖ កសិកម្ម សំណង់ ទេសចរណ៍ កាត់ដេរ ធនាគារ សេវ៉ា និងឧស្សាហកម្មខ្នាតតូច និងមធ្យម SME។ ពិតណាស់ វិស័យកាត់ដេរ និងវិស័យឯទៀត យើងត្រូវការ តែមិនមែនការថយចុះវិស័យតែ ១ អាចបំផ្លាញកម្ពុជាបាននោះទេ។ កម្ពុជា នៅតែមានអំណោយ ផលខ្លាំងលើវិស័យ កសិកម្ម សំណង់ ទេសចរណ៍ និងសេវ៉ា ឲ្យតែប្រទេសនេះការពារសន្តិភាពបាន។

២៖ «កូតាពាណិជ្ជកម្ម»៖ បិទកូតា និងបិទការនាំចូល គឺមានន័យខុសគ្នា។ ការផ្តល់ កូតា មានន័យថា ការផ្តល់អនុគ្រោះពន្ធ។ ក្នុងទីផ្សារសេរី បើគេទាមទារឲ្យបង់ពន្ធវិញ ក៏បង់ទៅ។ គ្រាន់ថា ការបង់ពន្ធ អ្នករកស៊ីមិនសូវបានចំណេញច្រើន តែនៅតែអាចចំណេញក្នុងកម្រិតមួយ។ អញ្ចឹងរដ្ឋសាម៉ីចេញវិធានការ អន្តរាគមន៍ អ្នករកស៊ី គឺធូរស្រាលហើយ។

៣៖ «នីតិវិធីបង្កកលុយ»៖ ឧទាហរណ៍ថា មានលុយខ្លះទៅចុះ។ ប៉ុន្តែ នីតិវិធីនៃការបង្កកលុយ ក៏ទាល់តែមានសាលក្រមតុលាការដែរ។ បើមិនអញ្ចឹងទេ ធនាគារនោះ នឹងរងការប្តឹងឲ្យសងលុយ ខូចឈ្មោះ បាត់ជំនឿនិងការទុកចិត្ត។ ការផ្តាច់កិច្ចសន្យា មិនមែនធ្វើឡើងតាមចិត្តនោះទេ។ បើរំលោភកិច្ចសន្យា គឺត្រូវសងលុយ និងសងប្រាក់ពិន័យជំងឺចិត្តថែមទៀត។

បើអ្នកសេដ្ឋកិច្ចពិតប្រាកដ គួរយល់បាន។ តែបើ វ៉ល់ៗ របៀបអ្នកនយោបាយ ឡើងត្នោតថតរូប ពាក់ក្រវ៉ាត់-ក បាចស្រូវឲ្យមាន់ស៊ី និងជើងមិនជាប់ដីនោះទេ ក៏តាមដំណើរចុះ។ សូមរកមើលដែរថា រាល់ក្រដាសថ្លែង ការណ៍របស់បរទេស គឺគ្មានឈ្មោះ អ្នកសេដ្ឋកិច្ចឡេឡឺនោះទេ។ កម្ពុជា ឆ្នាំ២០១៧ និងតទៅមុខ មានកម្លាំងសេដ្ឋកិច្ចដោយខ្លួនឯងធំណាស់៕




No comments:

Post a Comment