Monday, December 18, 2017

ចិន ឯកភាពលើ១៦គម្រោងរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង៧លានដុល្លារអាមេរិក

ក្រោយកិច្ចប្រជុំដែលមានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី ១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងតាលី ខេត្តយូនាន សាធារៈរដ្ឋប្រជាមានិតចិន ដែលមានប្រទេសចំនួន ៦ចូលរួម កម្ពុជាទទូលបានគម្រោងចំនួន ១៦ ដែលត្រូវបានឯកភាពសម្រាប់យកទៅអនុវត្ត ដែលមានទំហំទឹកប្រាក់ស្រុប ៧,៣១៥,៩០៨ ដុល្លារអាមេរិក នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែធញនូ ឆ្នាំ២០១៧នេះ។

សេចក្តីប្រកាសបានឱ្យដឹងទៀតថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ដោយសេចក្តីសោមនស្ស ដែលគម្រោងឆាប់ទទួលបានផលភ្លាមៗទាំង ៤៥ និងគំនិតផ្តួចផ្តើមទាំង១៣ ដែលបានដាក់ចេញដោយប្រទេសចិននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រតិបត្តិការមេគង្គ-ឡានឆាងលើកទៅ២កន្លងទៅ បានសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់៕






No comments:

Post a Comment