Monday, December 18, 2017

លិខិតមិតអ្នកអាន៖ អ្នកកាសែតបារាំងទទួលស្គាល់វឌ្ឍនៈភាពខ្លាំងក្លានៅកម្ពុជា!

នៅពេលដែលទណ្ឌិត សម រង្ស៊ី ខំនិយាយបន្តុះបង្អាប់ប្រទេសខ្លួនឯងគ្រប់ម៉ាត់ដោយព្យាយាមជាន់ពន្លិចប្រទេសជាតិឲ្យធ្លាក់ក្នុងសភាពខ្មៅងងឹត ហើយមិនព្រមបើកភ្នែកមើលវឌ្ឍនភាពដ៏គួរឲ្យស្ងប់ស្ងែង
របស់ប្រទេសមួយក្រោយងើបចេញពីភាពខ្ទេចខ្ទាំនោះ បែរជាអ្នកកាសែតបរទេសមើលឃើញនូវវឌ្ឍនភាពយ៉ាងខ្លាំងរបស់កម្ពុជាទៅវិញ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍បារាំងកាលពីថ្មីៗកន្លងទៅ អ្នកកាសែតបារាំងម្នាក់ក្នុងចំណោម៣នាក់ដែលផ្តុំគ្នាចោទសួរទណ្ឌិត សម រង្ស៊ី បានលើកសំណួរថា «សម រង្ស៊ី តើបក្សប្រឆាំងមានអ្វីយកទៅឃោសនាទាក់ទាញប្រជាពលរដ្ឋខ្មែរទៅបើទីបំផុតទៅ ប្រទេសកម្ពុជាមានអត្រាអ្នកចេះអក្សរក៏ខ្ពស់ អតិផរណាក៏គ្មាន អត្រាអត់ការងារធ្វើក៏ទាប ហើយកំណើនសេដ្ឋកិច្ចវិញគឺមានដល់ទៅ ៦ ឬ៧ ភាគរយឯណោះ?»
សំណួរនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងល្អពីស្ថានការណ៍ពិតនៅកម្ពុជា និងជាការចំអកឲ្យមេដឹកនាំបក្សប្រឆាំងដែលគិតតែពីប្រឆាំងផ្កាប់មុខងើបមិនរួច ប្រឆាំងដាច់ក្បាលដាច់កន្ទុយ ប្រឆាំងរហូតទាល់តែរលាយគណបក្សខ្លួនឯង។ សំណួរដ៏មុតស្រួចនេះធ្វើឲ្យទណ្ឌិត សម រង្ស៊ី ក្តៅចុងច្រមុះយ៉ាងខ្លាំង តែមិនហ៊ានត្រឡោតទេពីព្រោះគាត់ដឹងច្បាស់ថា អ្នកកាសែតបរទេសគេស្គាល់កម្ពុជាច្បាស់ជាងគាត់។ សម រង្ស៊ី ខំសម្រួលឥរិយាបថ ដោយបដិសេធការលើកឡើងរបស់អ្នកកាសែតបារាំងយ៉ាងសុភាព តែគ្មានភស្តុតាង ឬទឡ្ហីករណ៍អ្វីមកបង្ហាញឡើយដោយគ្រាន់តែថា អត្រាអត់ការងារធ្វើនៅកម្ពុជាខ្ពស់ តែគ្មានអ្វីមកធ្វើអំណះអំណាងទាំងអស់។ នេះសបញ្ជាក់ថា អ្នកនយោបាយប្រឆាំងដល់ឆ្អឹងរូបនេះមិនចេះអ្វីក្រៅតែពីនិយាយបង្ខូចបង្កាច់សភាពការណ៍ពិតនៅកម្ពុជាមិនថានៅចំពោះមុខពលរដ្ឋខ្មែរខ្លួនឯងឬនៅចំពោះមុខសហគមន៍អន្តរជាតិ និងអ្នកកាសែតបរទេសឡើយ។ ប៉ុន្តែ គាត់ភ្លេចគិតថា បរទេសខ្លះស្គាល់ប្រទេសកម្ពុជាច្បាស់ជាងគាត់ទៅទៀត។

ជាការពិត ប្រទេសកម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុធំៗក្នុងពិភពលោកដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ឬ
ឲធនាគារពិភពលោក ជាដើមចាត់ទុកថាជាប្រទេសដែលមានជោគជ័យខ្លាំងជាងគេមួយក្នុងលោកក្នុងការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍលឿនរហ័សដែលនឹកស្មានមិនដល់បើធៀបនឹងអតីតកាលរបស់ខ្លួន។ ប៉ុន្តែ ជោគជ័យទាំងនេះមិនបានធ្វើឲ្យបក្សប្រឆាំងអបអរទេ ផ្ទុយទៅវិញ ពួកគេបែរជាភ័យស្លន់ស្លោព្រោះពួកគេយល់ថា ខ្លួនគ្មានអ្វីឃោសនារកការគាំទ្រទេប្រសិនបើទុកឲ្យប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិទទួលស្គាល់ការពិតទាំងនេះ។ ដូច្នេះហើយបានជាបេសកកម្មរបស់ពួកប្រឆាំងគឺផ្តោតខ្លាំងទៅលើការបំផ្លាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ឲ្យយល់ខុសពីកម្ពុជា។ ខុសពីបក្សប្រឆាំងក្នុងបណ្តាប្រទេសមួយចំនួនដែលគេខិតខំប្រណាំងប្រជែងធ្វើល្អ កសាងសមិទ្ធផល និងបង្ហាញគោលនយោបាយល្អៗដល់ប្រជាជនដើម្បីទាក់ទាញការគាំទ្រ បក្សប្រឆាំងនៅកម្ពុជាខិតខំជាន់ពន្លិចសមិទ្ធផលរបស់បក្សកាន់អំណាច ខិតខំលាបពណ៌ឲ្យប្រទេសជាតិស្រអាប់ ឬខ្មៅងងឹតដើម្បីឲ្យខ្លួនឯងមានពាក្យនិយាយវាយប្រហារគេតែប៉ុណ្ណោះ។ បើខ្លួនឯងខ្មៅហើយមិនគិតខំកែខៃឲ្យទៅជាស តែបែរជាខិតខំយកថ្នាំពណ៌ទៅលាបឲ្យគេដើម្បីឲ្យខ្មៅជាងខ្លួនទៅវិញ។ នេះជាចរិតពួកប្រឆាំងដូចជា សម រង្ស៊ី កឹមសុខា និងបក្សពួកដែលបាននិងកំពុងធ្វើរហូតមក។

នៅពេលដែលពួកគេចាញ់ការបោះឆ្នោត ពួកគេមិនទទួលស្គាល់ថា ខ្លួនមានអ្នកគាំទ្រតិចទេ តែបែរជាកាឡៃទៅជាគេលួចបន្លំសន្លឹកឆ្នោតទៅវិញ។ ជាក់ស្តែង នៅពេលចាញ់ការបោះឆ្នោត សភាឆ្នាំ ២០១៣ ពួកគេឡាំប៉ាដោយមួលបង្កាច់ថា គេលួចសន្លឹកឆ្នោត រួចហើយដឹកនាំចលនាតវ៉ា បង្កភាពអនាធិបតេយ្យពេញប្រទេស ធ្វើឲ្យបញ្ហានយោបាយជាប់គាំងពេញមួយឆ្នាំ។ រោងចក្រមួយចំនួន រួមទាំងទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើនត្រូវបានបំផ្លាញដោយក្រុមកុប្បកររបស់ពួកប្រឆាំង។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ ក៏បក្សប្រឆាំងមិនទទួលស្គាល់ថាខ្លួនឯងខ្សោយដែរ តែបែរជាទម្លាក់កំហុសទៅលើបរិយាកាសបោះឆ្នោត ដោយពិពណ៌នាថា ជាការបោះឆ្នោតមួយយ៉ាងអាក្រក់ក្នុងបរិយាយាកាសគំរាមកំហែង ខណៈដែលសហភាពអឺរ៉ុបបានទទួលស្គាល់យ៉ាងចំហរថា នោះជាការបោះឆ្នោតប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងត្រឹមត្រូវដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ។ នៅពេលដែលពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការចោទប្រកាន់ពីបទល្មើសយ៉ាងធ្ងន់ធ្ងរណាមួយ ពួកប្រឆាំងមិនដែលទទួលស្គាល់ថា ខ្លួនមានកំហុសទេ តែបែរជាចោទអ្នកអនុវត្តច្បាប់ថា ធ្វើទុក្ខបុកម្នេញទៅវិញ។ ពួកគេជំនាញណាស់ក្នុងការកាឡៃរឿងព្រហ្មទណ្ឌឲ្យទៅជារឿងនយោបាយ។ ពួកគេពូកែ Drama រឺ ដើរតួកំសត់ណាស់ដើម្បីទាក់ទាញការអាណិតអាសូរ។ ពួកគេក៏មានជំនាញច្បាស់លាស់ណាស់ដែរខាងលេងប៉ាហ៊ីបន្លំភ្នែកគេ។ អ្នកនយោបាយចង្រៃដូច សម រង្ស៊ី និងបក្សពួក មិនគ្រាន់តែមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ តែថែមទាំងពូកែតែខាងបំផ្លាញ។ ទៅដល់ទីណា អំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយ ឈប់ទិញផលិតផលសម្លៀកបំពាក់របស់កម្មករខ្មែរ។ ពួកគេសប្បាយណាស់នៅពេលឃើញប្រជាជនជួបការលំបាកពីព្រោះនោះជាលេសរបស់ពួកគេដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។

គេប្រហែលជាពិបាកនឹងពិពណ៌នាអំពីចេតនាទុច្ចរិតរបស់ពួកប្រឆាំងនៅកម្ពុជាឲ្យអស់ណាស់ ប៉ុន្តែ គេពិតជាមិនពិបាកយល់ឡើយអំពីនយោបាយបែបក្តិចត្រួយរបស់ពួកប្រឆាំង។ នយោបាយ
ស្មោគ​គ្រោក​បែបនេះមិននាំជាតិឲ្យរីកចម្រើនទេ ហើយក៏មិនអាចរីកចម្រើនខ្លួនឯងដែរពីព្រោះតាមគន្លងព្រះពុទ្ធសាសនា អ្នកឲ្យទុក្ខដល់គេ ទុក្ខនោះនឹងផ្តល់ផលដល់ខ្លួនឯងវិញជាមិនខាន។ ពិតជាទាន់ហន់មែន អតីតបក្សប្រឆាំងរិះរកគ្រប់មធ្យោបាយ បំផ្លាញរាជរដ្ឋាភិបាលបក្សកាន់អំណាច ឥឡូវបានបំផ្លាញខ្លួនឯងឲ្យរលាយរលត់ក្លាយជាផេះអស់រលីង។ ទោះជាបាបកម្មតាមផ្តន្ទាជាក់ស្តែងបែបនេះក៏ដោយ ក៏ពួកប្រឆាំងដែលព្រះប្រោសមិនរួចទាំងអស់នោះនៅតែមិនភ្លឺភ្នែកឡើយ។ ពួកគេខំស្រែកឡែៗពីក្រៅប្រទេសមកថា ប្រជាធិបតេយ្យនៅកម្ពុជាស្លាប់ហើយ បើគ្មានពួកគេ។ ប៉ុន្តែ ពួកគេមិនដឹងទេថា ស្ថានភាពវាផ្ទុយពីនេះទៅវិញទេតើ។ គ្មានពួកចង្រៃអស់ទាំងនេះ កម្ពុជាដូចជារួចផុតពីគ្រោះអាសន្នឬដូចធ្វើបុណ្យនិមន្តព្រះសង្ឃ៧ វត្ត មកស្រោចទឹកអញ្ចឹង។

ពីពេលនេះតទៅ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានពេលសម្រាប់គិតគូរពីការកសាងប្រទេសជាតិ កសាងជីវភាពផ្ទាល់ខ្លួនច្រើនជាងមុនព្រោះអស់គណបក្សក្រឡុក។ បើទុកឲ្យពួកយក្ស មារ ទាំងអស់នោះបន្តនៅជ្រកក្រោមស្លាកគណបក្សនយោបាយ ក្រោមស្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តទៅទៀត កម្ពុជាមិនបានសុខឡើយពីព្រោះមួយថ្ងៃៗគិតតែពីដោះស្រាយតែរឿងនយោបាយគឺប្រាកដជាគ្មានពេលធ្វើអ្វីផ្សេងឡើយ។
សរុបមកវិញ ទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ទាំងសហគមន៍អន្តរជាតិ និងអ្នកកាសែតបរទេសជាច្រើនសុទ្ធតែទទួលស្គាល់ស្ថានការពិតនៅកម្ពុជា។ គឺកម្ពុជាដែលកំពុងរស់ក្នុងសុខ សន្តិភាព និងការអភិវឌ្ឍ ដូច្នេះ ជម្លោះកំប៉ិកកំប៉ុកអង្ករកំប៉ុងដែលកំពុងកើតឡើងនៅកម្ពុជាមិនមែនជារឿងសំខាន់របស់ពិភពលោកឡើយ ហើយរិតតែមិនមែនជារឿងសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរទាល់តែសោះ។ ពិធីបុណ្យចូលឆ្នាំសកលជិតមកដល់ ពលរដ្ឋខ្មែរម្នាក់ៗកំពុងនាំគ្នាគិតថា តើត្រូវដើរកម្សាន្តនៅទីណាដែលសប្បាយ? អ្នកខ្លះមានផែនការចេញទៅកម្សាន្តតាមរមណីយដ្ឋាននានា អ្នកខ្លះចេញទៅមាត់សមុទ្រ រីអ្នកខ្លះទៀតត្រៀមចេញដំណើរកម្សាន្តទៅក្រៅស្រុក គឺពួកគេមិនបានខ្វល់ខ្វាយពីរឿងនយោបាយអត់ប្រយោជន៍ដូចសម រង្ស៊ី និងបក្សពួកដែលខំស្រែកឡែៗគ្រាជិតដាច់ដង្ហើមនោះឡើយ៕

ដោយ កូនខ្មែរ


No comments:

Post a Comment