Monday, December 18, 2017

ខេត្តស្វាយរៀង រៀបចំប្រជុំផ្សព្វផ្សាយ ស្តីពីការ​លុបចោល​ និងដកហូត​ឯកសារ​មិនប្រក្រតី ​ដែលជន​បរទេស​កំពុងកាន់កាប់​ប្រើប្រាស់​

ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រជុំផ្សព្វផ្សាយ ការចុះអនុវត្តអនុក្រឹត្យ លេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសារមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅខេត្តស្វាយរៀង។

ពិធីនោះធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ូ វតន: អភិបាលរងខេត្តតំណាងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាខេត្តស្វាយរៀង ប្រធានសាលាដំបូងខេត្តស្វាយរៀង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តន៍ អនុប្រធាននាយយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងគណ:ប្រតិភូអមដំណើរ ព្រមទាំងមានការអញ្ជើញចូលរួមពី អភិបាល ទាំង៨ ក្រុង/ស្រុក ស្នងការរង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំងពីរ លោក លោកស្រី នាយ នាយរងការិយាល័យចំណុះស្នងការដ្ឋាននគរបាលខេត្ត នាយ នាយរងផ្នែក និងមន្ត្រីចំណុះផែនអន្តោប្រសេន៍ អធិការ អធិការរង នាយ នាយរងផ្នែកទទួលការងារអន្តោប្រវេសន៍ទាំង៨ ក្រុង ស្រុក លោក លោកស្រីមេឃុំ/ចៅសង្កាត់ ទាំង ៨០ និងលោក លោកស្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨០ សរុបវត្តមាន ២៣៩ នាក់៕




No comments:

Post a Comment