Monday, December 18, 2017

ស្ថាប័នផ្តល់យោបល់៖ ខណៈដែលមាន​ការផ្តោតសំខាន់​លើកូរ៉េ​ខាងជើងនោះ​ ចិនបន្តការ​សាងសង់​នៅសមុទ្រ​ចិនខាងត្បូង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ថាប័ន​ផ្តល់​យោ​បល់​បាន​និយាយកាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​​ថា ខណៈ​ដែល​ការ​យក​ចិត្ត​ទុក​ដាក់នៅ​តំបន់​អាស៊ី​ត្រូវ​បាន​រំខាន​ដោយ​វិបត្តិ​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ឆ្នាំ​កន្លង​ទៅ​នេះ ចិន​បាន​បន្ត​តម្លើង​រ៉ាដា​ដែល​មាន​ហ្រ្វេ​កង់​ខ្ពស់​ និង​ទី​តាំង​ដទៃទៀត​ដែល​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ទិស​ដៅ​យោ​ធា​នៅ​លើ​កោះ​សិប្ប​និម្មិត​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។​

បើ​យោង​តាមស្ថាប័ន​​គំនិត​ផ្តួច​ផ្តើម​តម្លា​ភាព​ដែន​សមុទ្រ​អាស៊ី​នៃ​មជ្ឈ​មណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធ​សាស្រ្ត​អន្តរ​ជាតិ​របស់​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ (Asia Maritime Transparency Initiative of Washington’s Center for Strategic and International Studies) បាន​ឱ្យ​ដឹង​ថា សកម្ម​ភាព​របស់​ចិន​មាន​ការ​ងារ​ជាប់​ពាក់​ព័ន្ធ​គ្នា​លើ​ទី​តាំង​មួយ​ចំនួនដែល​គ្របដណ្តប់​លើផ្ទៃ​​ទំហំ​ចំនួន២៩ ហិក​តា​នៃ​កោះ​ Spratly និង​កោះ Paracel ដែល​ជា​ដែន​ដី​ជម្លោះ​ជា​មួយ​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អា​ស៊ី។ របាយ​ការ​ណ៍​នេះក៏​​បាន​បង្ហាញ​ពី​រូប​ភាព​តាម​ផ្កាយ​រណប​ផង​ដែរ។

សហ​រដ្ឋ​អា​មេ​រិក និង​សម្ព័ន្ធ​មិត្ត​បាន​ជំទាស់​នឹង​ការ​សាង​សង់​កោះ​សិប្ប​និម្មិត្ត​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយនិង​ការ​​ប្រែក្លាយ​ទៅ​ជា​បែប​យោ​ធា​របស់​ពួក​គេ ដោយ​​មាន​ក្តី​កង្វល់ថា ទី​ក្រុង​ប៉េ​កាំង​មាន​ផែន​ការ​ប្រើ​ប្រាស់​វា​ដើម្បី​រាំង​ខ្ទប់​ការ​ចូល​ទៅ​ដល់​ផ្លូវ​យុទ្ធ​សាស្រ្ត​នេះ។

របាយ​ការ​ណ៍​បាន​និយាយ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ចិន​បាន​សាង​សង់​នូវ​អ្វី​ដែល​ហាក់​ដូច​ជា​​រ៉ាដាថ្មីដែល​មាន​ហ្រ្វេ​កង់​ខ្ពស់​នៅប៉ែក​​ខាង​ជើង​បំផុតនៃ​តំបន់ថ្មប៉ប្រះ​ទឹក​​ Fiery Cross Reef លើ​កោះ Spratly។

របាយ​ការ​ណ៍​ដដែល​បាន​ឱ្យ​ដឹង​ថា តំបន់​ថ្ម​ប៉ប្រះទឹក Subi Reef ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​កសាង​រួច​ហើយ គឺ​ទំនង​ជា​សម្រាប់​រក្សាទុក​សព្វាវុធ​ និង​អង់​តែន​ផ្កាយ​រណប​មួយ​ផ្សេង​ទៀត និង​ប្រ​ព័ន្ធ​រ៉ាដា។

ការ​សាង​សង់​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ Mischief Reef រាប់​បញ្ចូល​ទាំង​ការ​រក្សាទុក​សព្វាវុធ និង​កន្លែង​សំចត​យន្ត​ហោះ​លាក់​លួច​ របាំង​ការ​ពារ​មីស៊ីល និង​ប្រ​ព័ន្ធ​រ៉ាដា។

ការ​ងារ​ខ្នាត​តូច​បាន​បន្ត​នៅ​លើ​កោះ Paracel ដែល​រាប់​បញ្ចូល​ទាំងកន្លែង​ចុះ​ចតឧទ្ធ​ម្ភាគចក្រថ្មី និង​ទូរ​ប៊ីន​ខ្យល់​នៅ​លើ​កោះ Tree និង​អា​គារ​ដាក់​រ៉ាដា​ធំៗ​ចំនួន​ពីរ​នៅ​លើ​កោះ Triton។

របាយ​ការ​ណ៍​បាន​និយាយ​ថា រច​នា​សម្ព័ន្ធ​ខាង​លើ​នេះ គឺ​មាន​លក្ខណៈ​សំខាន់​ណាស់​ ​គឺ​ជា​​ដែន​​ទឹក​នៅ​ជុំ​វិញ​កោះ Triton ​ជា​កន្លែង​ដែល​មាន​ឧប​ទ្ទ​វ​ហេតុ​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះរវាង​វៀត​ណាម និង​ចិន​ និង​ជា​ការ​ធ្វើ​ប្រ​តិបត្តិ​ការនា​វា​ចរណ៍​ដោយ​សេរី​របស់​អា​មេ​រិក​។

របាយ​ការ​ណ៍​បាន​ឱ្យ​ដឹង​ថា កោះ Woody គឺ​ជា​ទី​បញ្ជាការ​យោ​ធា និង​រដ្ឋ​បាល​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​ ដែល​ត្រូវ​បាន​គេមើល​​ឃើញ​ថា មាន​ការ​ដាក់​ពង្រាយជា​លើក​ដំបូង​នូវ​​យន្ត​ហោះ​ចំនួន​ពីរ​គ្រឿង​៕

ប្រភព: Reuters ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧


No comments:

Post a Comment