Thursday, October 26, 2017

អង្គភាពប្រឆាំងអំពើពុករលួយ ចាត់ទុកការសម្អាតប្រាក់ ជាការងារបន្ទាន់ និងចាំបាច់

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ការប្រឆាំងការសម្អាតប្រាក់ជាការងារបន្ទាន់ និងចាំបាច់បំផុត សម្រាប់កម្ពុជា ដោយភាគី អង្គភាព ប្រឆាំងអំពើពុករលួយ បានសហការជាមួយធនាគារពិភពលោក ខិតខំស្វែងរកវិធីសាស្ត្រ ក្នុងការប្រឆាំងការ បោសសម្អាតប្រាក់ ជាពិសេសការរួមម្លាំងគ្នាលើការស៊ើបអង្កេត ដើម្បីចាប់ឲ្យបាន ជនល្មើសបញ្ជូនទៅតុលាការ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថ្លែងបែបនេះក្នុងកាស លោកអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាស្តីពី ការប្រឆាំងការលាងប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលរៀចំដោយ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា សហកាជាមួយធនាគារពិភពលោក ដោយមានការចូល រួមពីសំណាក់មន្ត្រី ពាក់ព័ន្ធយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ភ្នំពេញ។

លោក ឱម យ៉ិនទៀង បានថ្លែងបញ្ជាក់ថា «អង្គភាពប្រឆាំងអំពើពុករលួយ នឹងព្យាយាមស៊ើប អង្កេតចាប់ជនល្មើស ទោះបីព័ត៌មាន មានការលំបាកទទួលបានក្តី ក៏ប៉ុន្តែត្រូវខិតខំស្វែងរកឲ្យ បាននូវភស្តុតាងច្បាស់លាស់ និងគ្រប់គ្រាន់ដើម្បីមានភាពងាយស្រួល បញ្ជូនជនល្មើស ទៅតុលាការ។ ដូច្នេះហើយអង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាបង្គោលមួយដ៏ល្អរបស់កម្ពុជា ក្នុងប្រឆាំងការសម្អាតប្រាក់ ទាំងនៅក្នុងប្រទេសយើង ពីព្រោះពួកគាត់ជាស្នូល នៃការសហការជាមួយគ្រប់នគរបាល។ ជាពិសេសទៀត អង្គភាពហិរញ្ញវត្ថុជាបង្គោលមួយជាមួយ ស្ថាប័នអន្តរជាតិ»៕








No comments:

Post a Comment