Thursday, October 26, 2017

គណបក្សកុម្មុយនីស្តចិន​តម្កល់​ទស្សនវិស័យ​លោក Xi ​នៅក្នុងរដ្ឋធម្មនុញ​

កាលពីថ្ងៃអង្គារ បក្សគ្រប់គ្រងអំណាចកុម្មុយនីស្តចិន បានតម្កល់ទស្សនវិស័យនយោបាយរបស់ប្រធានាធិបតី Xi Jinping ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយឱ្យចំណាត់ថ្នាក់របស់គាត់ស្មើទៅនឹងស្ថានិកបែបចិនទំនើបលោក Mao Zedong ហើយក៏បានភ្ជាប់អំណាចរបស់គាត់មុនការបន្តវេនមេដឹកនាំកំពូលៗថ្មីរបស់ចិន។

បក្សកុម្មុយនីស្តចិនបានអនុម័តវិសោធនកម្មនេះជាឯកច្ឆ័ន្ទ ដើម្បីដាក់បញ្ចូលទស្សនវិស័យរបស់លោក Xi Jinping ស្តីពីកុម្មុយនីស្តដែលដឹកនាំតាមរបៀបចិនសម្រាប់យុគសម័យថ្មីថា​ ជាគោលការណ៍នាំផ្លូវរបស់ខ្លួន ដែលបានធ្វើឡើងនៅក្នុងការបញ្ចប់សមាជបក្សពេញមួយសប្តាហ៍របស់ខ្លួន។

បក្សនឹងប្រកាសគណៈកម្មការនាយកថ្មីមួយដែលជាអំណាចកំពូលរបស់ប្រទេសនេះ នៅវេលាប្រហែលជាពាក់កណ្តាលថ្ងៃពុធ។ គណៈកម្មការបច្ចុប្បន្ននេះមានចំនួន ៧ រូប។

នៅពេលដែលលោក Xi អាចទទួលបានអំណាចនៅក្នុងបក្ស រដ្ឋធម្មនុញ្ញត្រូវបានគេមើលឃើញថា ជាវិធានការដ៏ចម្បងសម្រាប់អំណាចរបស់គាត់ ដែលលើកគាត់ឡើងដល់កម្រិតស្មើគ្នានឹងមេដឹកនាំមុនៗ ដូចជាទស្សនៈដែលបានលើកឡើងដោយលោក Mao Zedong និងទ្រឹស្តីរបស់លោក Deng Xiaoping ។

គ្មានមេដឹកនាំឯណាផ្សេងទៀត ដែលមនោគមន៍វិជ្ជាត្រូវបានដាក់បញ្ចូលទៅក្នុងឯកសារ ខណៈដែលកំពុងកាន់អំណាច ចាប់តាំងពីលោក Mao Zedong ។ ឈ្មោះរបស់លោក Deng Xiaoping ត្រូវបានគេដាក់បញ្ចូលបន្ថែម បន្ទាប់ពីមរណភាពរបស់គាត់កាលពីឆ្នាំ១៩៩៧។

លោក Xi ដែលជាអ្នកទទួលកេរ្តិ៍តំណែងពីលោក Jiang Zemin និងលោក Hu Jintao ដែលឈ្មោះទាំងពីរនេះ ត្រូវបានគេធ្វើវិសោធនកម្មនៅក្នុងរដ្ឋធម្មនុញ្ញបក្ស ដើម្បីដាក់បញ្ចូលនៅក្នុងទស្សនវិស័យណែនាំរបស់ពួកគេ ប៉ុន្តែមិនមានឈ្មោះរបស់ពួកគេភ្ជាប់ទៅជាមួយនោះទេ។

ទស្សនវិស័យរបស់លោក Jiang ដែលលើកឡើងនូវនិមិត្តរូបបី ដែលផ្សាភ្ជាប់ទៅនឹងសហគ្រិន ឯកជនត្រូវបានគេសរសេរទុក ខណៈដែលទស្សនវិស័យរបស់លោក Hu ដែលលោក Xi ស្នងតំណែងនោះ ក៏បានដាក់បញ្ចូលមនោគមន៍វិជ្ជាបែបសេដ្ឋកិច្ចរបស់គាត់ បែបការអវិវឌ្ឍលក្ខណៈបែបវិទ្យាសាស្ត្រ។

បក្សកុម្មុយនីស្តចិនបានឱ្យលោក Xi ជាមេដឹកនាំស្នូលមួយឆ្នាំកន្លងមកហើយ ដែលជាការពង្រឹងនូវតួនាទីរបស់គាត់ដ៏ចម្បង មុនការបើកប្រជុំសមាជដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង៕

ប្រភព : Reuters ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧



No comments:

Post a Comment