Thursday, October 26, 2017

ការចូលរួមក្នុងពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃគឺដើម្បីសម្តែងសមានចិត្តនិងមរណទុក្ខថ្វាយនិងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាលនិងប្រជាជនថៃ

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថាលោកបានអញ្ជើញដឹកនាំគណៈប្រភិភូកម្ពុជាទៅចូលរួម​ក្នុងព្រះរាជពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះម ហាក្សត្រ​ថៃ Bhumibol Adulyadej ដែល​​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។

ការអញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ គឺ​ដើម្បី​សម្តែង​សមានចិត្ត និង​មរណទុក្ខ​ដ៏​ស្មោះស្ម័គ្រ​ថ្វាយ និង​ជូន​ចំពោះ​រាជវង្សានុវង្ស រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ព្រមទាំង​សម្តែង​ការគោរព​ចុងក្រោយ​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខ​ន្ធ​អតីតព្រះមហាក្សត្រ​ថៃ ដែល​បាន​យាងសោយ​ទីវ​ង្គ​ត​កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅនេះ៕







No comments:

Post a Comment