Thursday, October 26, 2017

ខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំស្ដីពីការងារលើកកម្ពស់អនាម័យជនបទ

ស្វាយរៀង៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងពីការងារលើកកម្ពស់អនាម័យជនបទ ក្នុងប្រទេសកម្ពុជា (CRSHIP) ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងមានការអញ្ជើញចូលរួមពីសំណាក់លោក តូច ប៉ូលីវ៉ា អភិបាលស្ដីទី នៃគណៈអភិបាលខេត្តស្វាយរៀង, លោក គ្រីស វីលីម (Chris Wiliams) នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាសហប្រតិបត្តិការវិស័យទឹកស្អាត និងអនាម័យតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, តំណាងអង្គការ UNICEF ADB World Bank WaterAids Plan International WSSCC/GFS, លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត និងអភិបាលស្រុកពាក់ព័ន្ធ។ពិធីនេះរៀបចំឡើង ដោយមានការគាំទ្រពីមូលនិធិអនាម័យសកល (Global Sanitation Fund:GSF) ក្នុងគោលដៅជំរុញ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន នៅជនបទក្នុងការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ ដែលក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តគោលនយោបាយជាតិ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ២០០៣-២០២៥ ។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ក្រុមការងារដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ក៏បានចុះទៅធ្វើទស្សនកិច្ចនៅតាមភូមិ ឃុំ នៃស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលជាស្រុកគោលដៅផងដែរ ៕




No comments:

Post a Comment