Thursday, October 26, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ ក្រុមហ៊ុន In jae Garment Co.; Ltd.

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ទួលសង្កែរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់នៃក្រុមហ៊ុន In jae Garment Co.,Ltd. របស់កូរ៉េ ដែលស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងទទួលកម្មករកម្មការិនីកម្ពុជាធ្វើការប្រមាណជាង១,០០០នាក់ លើផ្នែកកាត់ដេរសំលៀកបំពាក់កូនក្មេង និងមនុស្សធំ ដើម្បីនាំចេញទៅទីផ្សារបរទេស។

នៅក្នុងឱកាសសួរសុខទុក្ខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិនិត្យអំពីស្ថានភាពការងារជាក់ស្តែង និងលក្ខខណ្ឌការងារ និងឱកាសបណ្តុះបណ្តាលនៅក្នុងរោងចក្រព្រមទាំងបានថតរូប Selfie ជាមួយកូនក្មួយកម្មករកម្មការិនីក្នុងបរិយាកាសរីករាយក្រៃលែង៕






No comments:

Post a Comment