Thursday, September 14, 2017

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តអង្គរខាងត្បូង

សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងភរិយា ព្រមទាំង លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការរដ្ឋបាលខេត្តសៀមរាប បានចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តអង្គរខាងត្បូង ដែលជាវត្តទី៧ ជាមួយបងប្អូនពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប ។

ក្នុងឱកាសនោះ អភិបាលខេត្តសៀមរាប បាននាំយកនូវទេយ្យទានវេរប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងវត្តអង្គរខាងត្បូងរួមមាន៖ អង្ករ ២៥០ គក្រ មី ១០ កេស ទឹកក្រូច ១០ កេស ទឹកសុទ្ធ ១០ កេស ទឹកស៊ីអ៊ីវ ៥ យួរ ត្រីខ ៥ យួរ ស្ករស ១០ គក្រ និង ទឹកដោះគោ ១ កេស តែ ៣ កញ្ចប់ធំ បច្ច័យសម្រាប់វត្តចំនួន ២ លានរៀល ប្រគេនបច្ច័យព្រះចៅអធិការវត្ត និងព្រះសង្ឃ ២០អង្គ ចំនួន ៤៨ម៉ឺនរៀល និងយាយជី តាជី ៥០នាក់ ម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ១ ម៉ឺនរៀល ផងដែរ៕




No comments:

Post a Comment