Thursday, September 14, 2017

លោក ហេង សំរិន ដឹកនាំប្រតិភូរដ្ឋសភាចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៨

លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈ ប្រតិភូ ជាន់ខ្ពស់នៃរដ្ឋសភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។
មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៨ ឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «អាយប៉ា និងអាស៊ាន៖ រួមគ្នាដើម្បីការផ្លាស់ប្តូរសម្រាប់ទាំងអស់គ្នា»។

នៅក្នុងមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំជាច្រើន របស់គណៈកម្មាធិការអាយប៉ា ដែលមានដូចជា គណៈកម្មា ធិការប្រតិបត្តិ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្ត្រី គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសង្គម កិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំរវាង AIPA ជាមួយបណ្តាប្រទេសសង្កេតការណ៍ជាដើម ៕

No comments:

Post a Comment