Thursday, September 14, 2017

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងមន្ដ្រីគ្រប់លំដាក់ថ្នាក់នៃកាកបាទក្រហម អញ្ជើញដាក់បិណ្ឌទី០៩ នៅវត្តចំពុះក្អែក

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា អញ្ជើញមកដាក់បិណ្ឌទី០៩ នៅវត្ដចំពុះក្អែក ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យតាមបែបប្រពៃណីព្រះពុទុ្ធសាសនា ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ០១ រោជ ដល់១៥រោជ ខែភទ្របទ ជារៀងរាល់ឆ្នាំ។ ប្រជាពុទ្ធបរិស័ទ្ធប្រារព្ធធ្វើបុណ្យភ្ជំបិណ្ឌនេះឡើង គឺដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ និងដួងវិញ្ញាក្ខ័ន្តជូនកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងការពារអភិវឌ្ឍន៍ប្រទេសជាតិ៕






No comments:

Post a Comment