Thursday, September 14, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកដោយបានផ្ញើនូវសេចក្តីនឹករលឹក និងសេចក្តីស្រឡាញ់ជូនជនរួមជាតិទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរខ្លឹមសារនៅក្នុងហ្វេសប៊ុកថា «ថ្ងៃនេះគឺបិណ្ឌទី ៩ ហើយ សង្ឃឹម ថាបងប្អូនជនរួមជាតិបានសប្បាយរីករាយទៅវត្តធ្វើបុណ្យដាក់បាត្រគ្រប់ៗគ្នា។ តែសូម កុំភ្លេចព្រះរស់នៅផ្ទះដែលតែងតែផ្តល់នូវក្តីស្រឡាញ់ និងសេចក្តីសុខដល់កូនចៅគ្រប់ៗគ្នា។ អរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិយើង។» លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរជនរួមជាតិទាំងអស់ជួប តែសេចក្តីសុខ និងសំណាងល្អ។ សូមធ្វើដំណើរជិតឆ្ងាយសុខសប្បាយតាមផ្លូវ ហើយបើកបរគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

គួរបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យតាមបែបប្រពៃណីព្រះពុទុ្ធសាសនា ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី០១ រោជ ដល់១៥រោជ ខែភទ្របទ ជារៀងរាល់ឆ្នាំ។ ប្រជាពុទ្ធបរិស័ទ្ធប្រារព្ធធ្វើបុណ្យភ្ជំបិណ្ឌនេះឡើង គឺដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ និងដួងវិញ្ញាក្ខ័ន្តជូនកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងការពារអភិវឌ្ឍន៍ប្រទេសជាតិ៕


No comments:

Post a Comment