Thursday, September 14, 2017

ខេត្តកំពង់ឆ្នាំង បើកវេទិកាសាធារណៈ​ដើម្បីដោះស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ​ ក្នុងឃុំ​ចំនួន៣នៅ​ស្រុកំពង់ត្រឡាច​

កំពង់ឆ្នាំង៖ លោក ញៀន ឡេង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះស្រុកកំពង់ត្រឡាច និង លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងារចុះស្រុកកំពង់ត្រឡាច នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ បានរៀបចំវេទិកាសាធារណៈមួយរបស់ក្រុមការងារថ្នាក់ជាតិ នៅក្នុងភូមិស្វាយប៉ាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយ និងកង្វល់របស់ប្រជាពលរដ្ឋ។
ក្នុងវេទិកានេះមានការចូលរួមពី លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកគ្រូ អ្នកគ្រូ និង ប្រជាពលរដ្ឋមកពី៣ឃុំ សរុបចំនួន៤៨០នាក់។
ក្នុងវេទិកានេះដែរ តំណាងប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងអំពីក្តីកង្វល់របស់ពួកគាត់មកសំណូមពរដល់គណៈអធិបតី ដោយសំណូមពរឲ្យបំរើសេវាសាធារណៈ សេវាសុខាភិបាល និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងធានាឲ្យបាននូវសន្តិសុខស្ថេរភាពជូនប្រជាពលរដ្ឋ លើសពីនោះ ត្រូវទប់ស្កាត់បញ្ហាគ្រឿងញៀន បទល្មើសផ្សេងៗ និងករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ជាការឆ្លើយតបទៅនិងសំណូមពររបស់ប្រជាពលរដ្ឋលោក ញៀន ឡេង និងលោកស្រី តុង ណារី បានមានប្រសាសន៍ថា៖ រាល់សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងលើកយកមកដោះស្រាយអោយមានតម្លាភាព ស្របតាមគោលការណ៍ច្បាប់របស់រដ្ឋ។

លោក ញៀន ឡេង និងលោកស្រី តុង ណារី បានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែគិតគូរដល់បងប្អូនជានិច្ច ហើយរាជរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និងមន្ត្រីរាជការ ប៉ុន្តែការដោះស្រាយគឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ ដោយត្រូវមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល៕





No comments:

Post a Comment