Thursday, September 14, 2017

ខេត្តកែប ហែរក្បួនអបអរសាទរ ការទទួលបាន ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន

កែប៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប លោក ងួន ប៊ៀន តំណាងរាស្រ្តមណ្ឌលខេត្តកែប លោក លោកស្រីសមាជិកសមាជិការ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី ថ្នាក់ដឹកនាំមន្រ្តីក្រុង ស្រុក ឃុំសង្កាត់ ក្រុមការងារយុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ អាជីវករទូទាំងខេត្តកែប សរុបប្រមាណជាង១០០០នាក់ បានចូលរួមពិធី ហែរក្បួនអបអរសាទរ ការទទួលបាន ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថាន អាស៊ាន នៅប្រទេសប្រុយណេ កាលពីពេលថ្មីៗកន្លងទៅនេះ។
សូមបញ្ជាក់ដែរថា កន្លងមករដ្ឋបាលខេត្តធ្លាប់ទទួលបានពាងរង្វាន់កិត្តិយសជាបន្តបន្ទាប់ដូចជា៖ ផ្ការំដួលបីទង ប័ណ្ណមេត្រីភាពសម្រាប់អង្គភាព បុគ្គល សាលារៀន រីស៊ត ដែលជាប្រតិបត្តិករ លើការងារបរិស្ថានល្អ ជាពិសេសទៀត លោកអភិបាលខេត្តកែប ផ្ទាល់ក៏ទទួលបានងារជា ឯកអគ្គរដ្ឋទូតសន្តិភាព សហពន្ធ័សន្តិភាពសកល ផងដែរ ។

ថ្ងៃនេះរដ្ឋបាលខេត្តកែប ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកែប ទទួលបានមហាកិត្តិយស ជាប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលខេត្តទទួលបាននូវ ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន លើផ្នែកបរិស្ថាន ដែលមានដីស្អាត ទឹកស្អាត ខ្យល់ស្អាត និងមានធនធានធម្មជាតិសម្បូរបែបបម្រើអោយវិស័យទេសចរណ៍នៅខេត្តកែប៕








No comments:

Post a Comment