Thursday, September 14, 2017

រដ្ឋមន្ត្រីក្រសួងដែនដី ប្រកាសចាត់​វិធានការក្តៅ​លើសំណង់​ក្រុមហ៊ុនណាហ្គាវើល​ បើនៅតែ​រំលោភលើ​ផ្លូវសាធារណៈ​

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសព្រមានចាត់វិធានការទៅលើសំណង់របស់ក្រុមហ៊ុន ណាហ្គាវើល (Naga World) ។
លោករដ្ឋមន្ត្រី ព្រមានបែបនេះបន្ទាប់ពីអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនណាហ្គាវើល មិនសូវជាចាប់អារម្មណ៍ពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីលោកបានព្រមានជាសាធារណៈឲ្យវាយសំណង់ខុសច្បាប់រំលោភលើផ្លូវសាធារណៈចោលកាលពីពេលកន្លងទៅ។

នៅក្នុងទំព័រហ្វេសប៊ុករបស់ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានសរសេរថា “សំណង់ណាហ្គា កាន់តែហ៊ាន កាន់តែផ្គើន កាន់តែលយចេញមកលើផ្លូវសាធារណៈ វាយចោលសិន កុំឲ្យធ្លាប់”៕

No comments:

Post a Comment