Thursday, September 14, 2017

រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រសម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងទីបី

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៧ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម្ចាស់គម្រោង និងតំណាងក្រុមប្រឹក្សាបច្ចេកទេស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រជាក់ស្តែង ដើម្បីសាងសង់ផ្លូវក្រវាត់ក្រុងទីបី កំណាត់ផ្លូវទីមួយ ។

សូមជម្រាបផងដែរថា គម្រោងផ្លូវនេះមានប្រវែងសរុបចំនួន៥២គីឡូម៉ែត្រ ធ្វើពីបេតុងសរសៃដែក ដែលក្នុងនោះ៤៧គីឡូម៉ែត្រជា ផ្លូវបួនគន្លង ពីរទៅពីរមក មានទទឹងប្រវែង២៥ម៉ែត្រ ឯចំណែក៥គីឡូម៉ែត្រទៀតមានពីរគន្លងសម្រាប់ចូល ទៅកាន់កំពង់ផែ។
គម្រោងផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចទំនប់កប់ស្រូវ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងបញ្ចប់ត្រឹមផ្លូវជាតិលេខ១។ផ្លូវនេះមានអត្ថប្រយោជន៍ក្នុងការជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ចំណេញពេលវេលាក្នុងការធ្វើ ដំណើរ ជាពិសេសជួយបញ្ជៀសរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ទីក្រុង និងការតភ្ជាប់ផងដែរ៕







No comments:

Post a Comment