Thursday, September 14, 2017

មហាសន្និបាទអន្តរសភាអាស៊ានលើកទី៣៨ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ រួមគ្នាដើម្បីការផ្លាស់ប្តូរសម្រាប់ទាំងអស់គ្នា

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៨ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទអាយប៉ានិងអាស៊ាន៖ រួមគ្នាដើម្បីការផ្លាស់ប្តូរសម្រាប់ទាំងអស់គ្នា។ នៅក្នុងមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំជាច្រើនរបស់គណៈកម្មាធិការអាយប៉ាដែលមានដូចជា កិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំនិងកិច្ចប្រជុំរវាង AIPA ជាមួយបណ្តាប្រទេសសង្កេតការណ៌៕

តបតាមការអញ្ជើញរបស់លោក Alvarez pantaleon ប្រធានរដ្ឋសភាសាធារណរដ្ឋហ្វីលីពីននិងជាប្រធានអន្តរសភាអាស៊ានលើកទី៣៨ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៧ នេះ លោក ហេង សំរិនប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ( AIPA)លើកទី៣៨ ដែលប្រារព្ធធ្វើនៅទីក្រុងម៉ានីលសាធារណរដ្ឋហ្វីលីពីនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧៕







No comments:

Post a Comment