Tuesday, November 21, 2017

អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រាប់ឱ្យអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រគល់សម្ភារៈរបស់រដ្ឋ ជូនរដ្ឋសភាវិញ

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញលិខិតមួយច្បាប់ ប្រាប់ឱ្យ អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទើបតែត្រូវបានរំលាយ ដោយអំណាច សាលដីកា តុលាការកំពូល ប្រគល់សម្ភារៈរបស់រដ្ឋ ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ ព្រោះពួកគេលែង ជាសមាជិក រដ្ឋសភាពទៀតហើយ។ នេះបើតាមលិខិតរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលទើបទទួលបាននៅ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ។

ក្នុងលិខិតរបស់លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា « ឯកឧត្តម លោកជំទាវ លែងជាសមាជិករដ្ឋសភាទៀត ហើយ ដូចនេះអគ្គលេខាធិការដ្ឋានរដ្ឋសភា ស្នើសុំឯកឧត្តម លោកជំទាវ មេត្តាប្រគល់សម្ភារៈរបស់រដ្ឋ ឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ។ ក្រុមការងារទទួលបន្ទុក ទទួលសម្ភារៈ និងរង់ចាំទទួលប្រគល់សម្ភារៈ ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧» ៕


No comments:

Post a Comment