Tuesday, November 21, 2017

មន្រ្តីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបតាមដាន ត្រួតពិនិត្យការងារពលកម្មកុមារនៅតាមឡឥដ្ឋ

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានដឹកនាំមន្រ្តីចុះតាមដាន ត្រួតពិនិត្យ ការងារពលកម្មកុមារនៅតាមឡឥដ្ឋ ព្រមទាំងបានចែកនូវសម្ភារសិក្សាមួយចំនួន ដូចជា កង់ សម្លៀកបំពាក់ កាតាប ស្បែកជើង ក្រោមការសម្របសម្រួលពី លោក វេង ហ៊ាងប្រធាននាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលាបឋមសិក្សាវត្តសិលា ស្ថិតនៅឃុំដានរុន ស្រុកសូទ្រនិគម ។
ក្នុងពិធីនោះដែរ លោក វេង ហ៊ាង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលលោក តែងតែគិតគូរ និងយកចិត្តទុកដាក់លើការងារលុបបំបាត់ពលកម្មកុមារ ។
បន្ទាប់មកលោកក៏បានណែនាំដល់មាតា បិតាឫអាណាព្យាបាល ត្រូវជួយជម្រុញកូនៗ ឲ្យខិតខំរៀនសូត្រ និងបានផ្តល់នូវដំបូន្មានល្អៗ ដល់សិស្សានុសិស្ស ឲ្យយកចិត្តទុកដាក់រៀនសូត្របន្ថែមទៀត ដើម្បីក្លាយជាកូនល្អ សិស្សល្អ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសវាងពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងប្រាប់ដល់សិស្សទាំងអស់ ឲ្យចូលរួមថែទាំសម្ភារដែលទទួលបានខាងលើឲ្យនៅល្អប្រើបានយូរ ៕





No comments:

Post a Comment