Tuesday, November 21, 2017

គណបក្សនយោបាយចំនួន៣ចូលរួមកិច្ចពិភាក្សាតុមូល​ស្ដីពីដំណើរការ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ ក្រោយអវត្តមាន​គណបក្ស​សង្គ្រោះជាតិ​

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រាជបណ្ឌិត្យសភាកម្ពុជា បាននិងកំពុងរៀបចំកិច្ចពិភាក្សាតុមូលស្ដីពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ។ កិច្ចពិភាក្សាតុមូលនេះធ្វើឡើង ក្រោមអធិបតីភាពលោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា។

កិច្ចពិភាក្សានេះ មានការចូលរួមពីសំណាក់តំណាងគណបក្សនយោបាយចំនួន៣ រួមមាន៖ គណបក្សប្រ​ជាជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សហ៊្វុនស៊ីនប៉ិច រួមទាំងតំណាងមកពីក្រសួងយុត្តិធម៌ និងសិស្សនិស្សិតជាច្រើនរូបផងដែរ៕



No comments:

Post a Comment