Tuesday, November 21, 2017

មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ចេញញត្តិគាំទ្រទាំងស្រុងចំពោះ​សាលដីកាស្ថាពរ​របស់តុលាការកំពូល​ ដែលបាន​កាត់រំលាយ​គណបក្សសង្រ្គោះជាតិ​

មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែវិឆ្ឆិកា ឆ្នាំ២០១៧នេះ បានចេញញត្តិគាំទ្រមួយដោយបញ្ជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង គាំទ្រទាំងស្រុងចំពោះសាលដីកាស្ថាពររបស់តុលាការកំពូល នៅថ្ងៃទី១៦ ខែវិឆិ្ឆកា ឆ្នាំ២០១៧ ដែលបានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ និងផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ចំពោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប។

ញត្តិគាំទ្ររបស់មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ក៏បានគាំទ្រចំពោះវិធានការបន្តដែលដាក់ចេញដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌នៅកម្ពុជា និងប្តេជ្ញារួមគ្នាការពារសន្តិភាព ការពារសមិទ្ធផល និងការអភិវឌ្ឈន៍នៅកម្ពុជា ប្រឆាំងបក្សនយោបាយ និងក្រុមអ្នកនយោបាយដែលឃុបឃិតបម្រើផលប្រយោជន៍បរទេស៕

សូមអានញត្តិគាំទ្ររបស់មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ខាងក្រោម៖


No comments:

Post a Comment