Tuesday, November 21, 2017

លិខិតមិត្តអ្នកអាន៖ សមាជិក គ.ជ.ប បីរូប​របស់​បក្ស​ប្រឆាំង​ លាឈប់​ពី​ការ​ងារ​ ស្ម័គ្រចិត្តរត់​តាម​បក្សក្បត់ជាតិ

​សមាជិក​គណៈកម្មាធិការជាតិរៀប​ចំ​ការបោះ​ឆ្នោត ហៅកាត់ថា គ.ជ.ប ​ចំ​នួន​បីរូប​ មកពីកូតាគណបក្សសង្គ្រោះជាតិ ដែល​បាន​លាឈប់​ពី​ គជប អាចជា​អ្វី​មួយ​ដែល​បុគ្គល​ទាំង​បីនេះ​ ចង់​បញ្ជាក់​ថា ពួក​គាត់​ស្អាតស្អំ និង​ស្រឡាញ់​ជាតិ ស្មោះ​ត្រង់​នឹង​បក្ស​ប្រឆាំង​លុះ​ក្ស័យ​ តែធាតុពិត​ការ​ចាក​ចេញ​ពី​មុខតំ​ណែង​កំ​ពូល​របស់​ស្ថាប័ន​ឯករាជ្យមួយនេះ គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​គាត់​ទាំង​បី​រូប​ពិតជា​បាន​ឃុប​ឃិត​ក្នុង​អំពើ​ក្បត់​ជាតិយ៉ាង​ពិតប្រាកដ ហើយ​អ្វី​ៗដែល​ពួក​គាត់​បាន​ទៅ​ជ្រក​ក្រោម​ស្លាក គជប គឺមិន​បាន​បំ​រើ​ជាតិ និង​ប្រជា​ពលរដ្ឋ​ទេ គឺ​ពួកគាត់​ធ្វើ​ការ​បំ​រើបក្ស​ក្បត់​ជាតិ​តែប៉ុណ្ណោះ​។
ពួកគាត់ទាំង​បី​រូប​ គួរ​តែ​មាន​សតិសម្បជញ្ញៈ និង​មនសិការជាតិ​ ហើយ​គួរ​ធ្វើ​ជា​គំ​រូ​ក្នុង​សង្គម​ និង​ចៀសឲ្យ​ផុត​ពី​អំពើ​ក្បត់ជាតិ  ប៉ុន្តែផ្ទុយ​ទៅ​វិញ​ សារជាតិ​ក្បត់​ពី​កំ​ណើត​របស់​ពួក​គាត់​ ប្រហែល​ជា​មិន​ចេះ​រស់​នៅ​ក្នុង​សភាវៈល្អ និង​ភាព​ត្រឹម​ត្រូវ ដែល​ជា​តម្លៃ​របស់ពល​រដ្ឋ​ចេះ​ដឹង​ក្នុង​សង្គម​ទេ​ ដូចពាក្យ​ចាស់​ពោល​ថា « ស្លឹក​ឈើជ្រុះមិន​ឆ្ងាយ​ពី​គុល » គឺពួក​គេ អាច​ជាប់​ពាក់ព័ន្ធ​ជ្រៅ​នឹង​អំពើ​ក្បត់​ជាតិ​ ចូល​ដៃ​ជើង នឹង​ទណ្ឌិត​ សម រង្ស៊ី និង​ជន​ក្បត់​ កឹម សុខា ហើយ​អាច​គិត​ថា នឹង​ស្រមៃថ្ងៃណា​មួយ​បាន​ទៅ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ជាមួយ​បក្ស​ណា ឬ​ក៏បង្កើត​ចលនា​ណា​មួយ​ ដើម្បីវិលមក​​ដណ្តើម​អំ​ណាច​ជាថ្មីម្តង​ទៀតហើយ​មើល​ទៅ​ បាន​ជា​សុខចិត្ត​លាឈប់​ពី​សមាជិក​ គជប នោះ? សំ​ណាង​ហើយដែល​អស់​លោកអ្នក ទាំង​បី​ មាន​ រ៉ុង ឈុន, គួយ ប៊ុនរឿន, លោកស្រី តែ ម៉ានីរ៉ុង ដែលបានដាក់ពាក្យដើរចេញពី គជប ក្រោយ​ពេល​ដែលគណបក្ស CNRP ត្រូវបានរំលាយចោលហើយ ប្រសិន​បើ​លោកលាលែង​មុន​តុលាការ​កំ​ពូល​បើកសវនាការ ប្រាកដណា​ស់អ្នក​ទាំង​បី​នឹង​ត្រូវ​ជាប់​ក្នុង​បញ្ជី​ឈ្មោះនៃ​ការហាម​ឃាត់សិទ្ធិក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយរយៈពេល​៥ឆ្នាំនឹង​គេដែរហើយ​។
តែ​ទោះជា​យ៉ាង​ណា​ការ​ដើរចេញ​ពី​ គជប មិន​មែន​ជាកិត្តិយសរបស់​អស់លោកនោះ​ទេ​ តែ​វា​ជាការបញ្ជាក់​ថា ជន​ទាំង​បី​រូប ​ពិតជា​មាន​ចេតនាចង់​បំ​ផ្លាញ​ស្ថាប័ន​ជាតិ​តាម​រយៈការលាលែង​នេះ ដើម្បី​ចង់​ឲ្យ​ស្ថាប័ន​ គជប រាំង​ស្ទះ​ដំ​ណើរការប្រជុំ​អនុម័ត​ផ្សេង​ៗ ​ប៉ុន្តែ​សំ​ឡេង​នៃ​ការ​ដើរចេញ​នេះ មិន​បាន​ប៉ះ​ពាល់​ដល់ដំ​ណើរការរបស់​ គជប នោះ​ឡើយ ពី​ព្រោះ​ គជប នៅ​មាន​សំ​ឡេង​ភាគ​ច្រើនដែល​អាច​បន្ត​ដំ​ណើរការការងារជាប្រក្រតី​បាន​។ ម៉្យាង​វិញ​ទៀត យើង​ក៏សូម​សរសើរដល់លោក ហ៊ីង ធីរិទ្ធ ដែល​ជា​សមាជិក​ គជប កូតាខាង​បក្ស​សង្គ្រោះ​ជាតិមួយ​រូប​ដែរ តែ​គាត់​មាន​ឧត្តម​គតិស្រឡាញ់​ជាតិ​ពិត​ៗ គាត់មិន​បាន​លាលែង​ និង​រត់​តាម​បក្ស​ក្បត់​ជាតិ​នោះ​ទេ។
ចង់ប្រាប់ថា បើអស់លោកដើរចេញពី គជប ហើយ ក៏ឆ្កែនៅតែព្រុស មនុស្សនៅតែដើរ ប្រាក់ខែមន្ត្រី​រាជការ កម្មករ កម្មការីនី នៅតែបើក ទីផ្សារនៅតែលក់ ទេសចរណ៍នៅតែហូរចូល ចំណូលនៅតែកើន រោងចក្រនៅតែបន្ត កសិករនៅតែធ្វើស្រែ ឡានក្រុងសុីក្លូនៅតែរត់ហូរហែរ តុគុយទាវផឹកតែមានគ្រប់កន្លែង។
ហើយ​បើទោះជាអ្នក​ទាំង​បី​នៅបន្តក្នុង គជប ក៏គ្មានបានសាច់ការស្អីដែរ ព្រោះធ្វើដើម្បីបក្ស CNRP តែប៉ុណ្ណោះ មិនមែនធ្វើដើម្បីជាតិទាំងមូលនោះឡើយ៕
ប្រភព៖ ខ្មែរប៉ុស្តិ៍

No comments:

Post a Comment