Tuesday, November 21, 2017

តំណាងរាស្ត្រ​ដែលមិនគោរព​តួនាទីភារកិច្ច​ខ្លួនមិនមែន​តំណាងឆន្ទៈ​ប្រជាពលរដ្ឋនោះទេ​

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន ក្នុងនាមតំណាងគណបក្សបរជាជនកម្ពុជាបានថ្លែងថា តំណាងរាស្ត្រដែលមិនគោរពតួនាទីភារកិច្ចខ្លួនមិនមែនតំណាងឆន្ទៈប្រជាពលរដ្ឋនោះទេ។ លោកបានថ្លែងដូចនេះនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក្រោយអវត្តមានគណបក្សសង្គ្រោះជាតិនៅរាជបណ្ឌិតសភាកម្ពុជា។
លោក សុខ ឥសាន បានបញ្ជាក់ថា តំណាងរាស្ត្រមួយចំនួនកន្លងមកមិនបានគោរពឆន្ទៈប្រជាពលរដ្ឋឡើយ មិនដែលចូលបំពេញការងារ ហើយថែមទាំងបើក ប្រាក់​ខែទៀតផង។ លោកបានបន្ថែមថាក្រោយអវត្តមានគណបក្សសង្រ្គោះជាតិកម្ពុជានៅតែមានលទ្ធិប្រជា​ធិបតេយ្យ សេរីពហុបក្ស មិនដូចការចោទប្រកាន់របស់បុគ្គលមួយចំនួននោះឡើយ៕



No comments:

Post a Comment