Tuesday, November 21, 2017

ម៉ូហ្គាបេ៖​ រវាងភរិយា​ និងឧត្តមសេនី​ស្មោះត្រង់​

បន្ទាប់​ពី ៣៧ ឆ្នាំ​ក្នុង​អំណាច ការ​កាន់អំណាច​ដ៏យូរ​របស់​ រ៉ូបឺត ម៉ូហ្គាបេ​ បាន​ចប់​ក្នុង​នាម​ជា​ប្រធានាធិបតី។ នៅថ្ងៃនេះ ទោះជា​ពួក​គេ​​ទទូច​ថា ពួក​គេ​មិន​កំពុង​ធ្វើ​រដ្ឋ​ប្រហារ​ក៏​ដោយ ក៏​ពួក​ឧត្តម​សេនីយ៍​យោ​ធា​​នោះ​បាន​កាន់​អំណាច​រដ្ឋ​ទាំងស្រុង។​

រឿង​នេះ​បាន​កើ​ត​ឡើង​ត្រឹមពេល​ ២ ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីមេយោធាកំពូល​ ឧត្តមសេនីយ៍ Constantino Chiwenga បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​រិះគន់​ខ្លាំង​ដល់​របប​ ម៉ូហ្គាបេ ដោយ​ប្រកាស​ថា របបនោះ​បាន​បរាជ័យ។ សេចក្តីថ្លែងការណ៍​នោះ​បាន​ប្រាប់​ ម៉ូហ្គាបេ ថា គាត់​បាន​បាត់​បង់​ម្ចាស់ការ​​លើ​បក្ស​កាន់អំណាច​និង​រដ្ឋាភិបាល និង​បាន​ព្រមាន​ថា យោធា​មិន​ស្ទាក់ស្ទើ​ក្នុងការ​ឈាន​ជើង​ចូល​និង​ចាត់​វិធានការ​​ភ្លាមៗនោះទេ។​

សេចក្តី​ថ្លែងការណ៍​របស់​ឧត្តមសេនីយ៍​រូប​នោះ​បាន​ជំរុញ​ឡើង​ដោយ​ការ​បណ្តេញ​ចេញ​យ៉ាង​ចម្រូង​ចម្រាស់​កាលពី​សប្តាហ៍​មុន​នៃ​អនុប្រធានាធិបតី​របស់​ ម៉ូហ្គាបេ លោក Emmerson Mnangagwa ដែល​កាលពីពេល​មុន​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ប្រកួត​ប្រជែង​នាំ​មុខ​គេ​ក្នុងការ​ស្នងតំណែង​របស់​ប្រធានាធិបតីអាយុ ៩៣ រូប​នោះ​បន្ទាប់​ពី​ចូល​និវត្តន៍។ លោក Mnangagwa មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​សមាជិក​ខ្លះ​របស់​យោធា ដែល​ជា​មូល​ហេតុ​ដែល​ពួក​គេ​ចេញ​មក​ការ​ពារ​គាត់​បន្ទាប់ពី​ការ​បណ្តេញ​ចេញ​នោះ។ វា​គឺជា​ការ​បណ្តេញលោក Mnangagwa ចេញ​ដែល​នាំ​ឲ្យ​មានការ​ប្រឈម​មុខ​រវាង​ ម៉ូហ្គាបេ និង​យោធា។

ប៉ុន្តែ​លោក Mnangagwa និង​ ម៉ូហ្គាបេ មិន​តែង​តែ​ជា​សត្រូវ​នោះទេ។ លោក Mnangagwa ជា​បុរសវ័យ​ក្មេង​ បាន​បម្រើ​លោក ម៉ូហ្គាបេ​ យ៉ាង​ស្មោះ​ត្រង់​អស់​ពេល​ជាយូរ​មក​ហើយ ជា​មនុស្ស​ទី​មួយ​ក្នុង​នាមជា​អ្នក​ជំនួយ​ការ​ពិសេស​ក្នុង​ពេល​សង្គ្រាមដើម្បី​រំដោះ​ប្រទេស Zimbabwe ដែល​លោក ម៉ូហ្គាបេ​ បាន​ដឹកនាំ​នៅ​ទសវត្សរ៍ទី ៧០ ហើយ​ក្រោយ​មក​ជា​រដ្ឋ​មន្ត្រី និង​ជា​អនុប្រធានាធិបតី​នៅ​ក្នុង​ប្រទេស​ Zimbabwe ឯករាជ្យ។​

នៅមុន​ពេល​ការ​បណ្តេញ​គាត់​ចេញនោះ គាត់​គឺជា​រដ្ឋមន្ត្រី​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់គត់​នៅ​ក្នុង​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​ក្នុង​គណៈ​រដ្ឋមន្ត្រី​របស់​ ម៉ូហ្គាបេ តាំងពី​ឆ្នាំ ១៩៨០ មក។ លោក Mnangagwa គឺជា​អ្នក​អនុវត្ត​ន៍ច្បាប់​របស់ ម៉ូហ្គាបេ ដែល​អនុវត្ត​កិច្ច​ការ​មិន​ល្អជា​ច្រើន​ ដំបូង​ជា​រដ្ឋ​មន្ត្រី​សន្តិសុខ​ជាតិ បន្ទាប់មក​ជា​រដ្ឋ​មន្ត្រី​យុត្តិធម៌ និង​ជា​អនុប្រធានាធិបតី។ នៅ​ក្នុង​បក្ស​កាន់អំណាច ZANU-PF លោក Mnangagwa អស់ពេល​ជា​យូរ​ បាន​ទទួលខុស​ត្រូវ​​ខាង​ហិរញ្ញវត្ថុបក្ស។ គេ​ស្គាល់​គាត់​ថា ជា​អ្នក​ស្មោះ​ត្រង់​នឹង​លោក ម៉ូហ្គាបេ។ អញ្ចឹង​ តើ​មនុស្សទាំងពីរ​នោះ​បែក​បាក់​គ្នា​ដោយ​របៀប​ណា?

ប្រពន្ធ​ក្មេង​របស់ ម៉ូហ្គាបេ ឈ្មោះ Grace បាន​បង្កើត​មហិច្ឆតា​ផ្ទាល់​ខ្លួន​នាង​ដើម្បី​ស្នង​តំណែង​គាត់។ រឿងនេះ​បាន​ធ្វើ​ឲ្យ​នាង​មាន​ជម្លោះ​ដោយ​ផ្ទាល់​ជា​មួយ​ Mnangagwa ដែល​បាន​រង់​ចាំ​អស់​ជា​យូរ​មក​ហើយ ដោយ​សង្ឃឹម​ថា នៅ​ថ្ងៃណា​មួយ គាត់​នឹង​ស្នងតំណែង​ចៅហ្វាយ​របស់គាត់។​

សម្រាប់​គាត់​វិញ លោក ម៉ូហ្គាបេ បាន​ប្រឈម​នឹង​ជម្រើស​រវាង​ប្រពន្ធ ​និង​ឧត្តមសេនីយ៍​​ចាស់​វស្សា​របស់គាត់។ គាត់​បាន​ជ្រើ​ស​​រើស​ប្រពន្ធ​គាត់ ដែល​ភ្លាមៗនោះ បាន​នាំ​ឲ្យ​គាត់​មាន​ជម្លោះ​​ជា​មួយ​អ្នក​ក្រោម​បង្គាប់​គាត់។ ស្ថានភាព​អាក្រក់​​កាន់តែ​អាក្រក់ថែមទៀត នៅពេល​ ម៉ូហ្គាបេ បណ្តេញ​លោក Mnangagwa ចេញពី​សប្តាហ៍មុន។ ​

រឿង​នេះ​បាន​កើត​ឡើង​បន្ទាប់ពីលោក Mnangagwa ត្រូវ​បាន​ធ្វើ​ឲ្យ​បាក់មុខ​ដោយ​ប្រព័ន្ធ​របស់គាត់។ នៅពេល​លោក​ស្រី Grace បាន​ច្រឡោត​ និង​ផ្គើន​ដាក់​លោក Mnangagwa លោក ម៉ូហ្គាបេ មិន​បាន​ទប់​ស្កាត់​នាងទេ។ ជា​ជំនួស​វិញ គាត់​គាំទ្រ នាង ហើយ​ក៏​វាយ​ប្រហារ​លោក Mnangagwa នៅ​មុន​គាត់​ត្រូវ​បាន​បណ្តេញ​ចេញ។ នេះ​បាន​ធ្វើ​ឲ្យ​វិបត្តិតានតឹង​កាន់តែខ្លាំង។

ទង្វើនៃ​ការ​បណ្តេញ​លោក Mnangagwa ដែល​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​លទ្ធផល​អាក្រក់​ដល់​លោក ម៉ូហ្គាបេ ហើយ​ឥឡូវនេះ បាន​នាំ​ឲ្យ​ឈាន​ដល់ទី​បញ្ចប់​នៃ​អាជីព​នយោ​បាយ​ដ៏យូរ​និង​ចម្រូង​ចម្រាស់​របស់គាត់។ ឧត្តម​សេនីយ៍​យោធាកំពូល​របស់គាត់​លោក Chiwenga បាន​ជ្រើស​រើស​យក​លោក Mnangagwa ជា​ជាង​យក​លោក ម៉ូហ្គាបេ។​

វា​ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​ការ​ធ្វើ​អន្តរាគមន៍​របស់​យោធា​នៅ​ក្នុង​នយោ​បាយ​ស៊ីវិល ទោះ​បីជា​នេះ​ត្រូវ​បាន​ហាម​ដោយ​រដ្ឋ​ធម្មនុញ្ញ​ក៏​ដោយ។ ប៉ុន្តែ​ ការ​ធ្វើ​អន្តរាគមន៍​យោធា​ប្រភេទ​នេះ​មិន​ថ្មី​ទេ ហើយ​លោក ម៉ូហ្គាបេ​ក៏គ្មាន​សិទ្ធិ​​ស្តីបន្ទោសដែរ។ ភាព​ខុស​គ្នា​នោះគឺ​ថា ការ​អន្តរគមន៍​នេះ​គឺប្រឆាំង​លោក ម៉ូហ្គាបេ។ នៅ​អតីតកាល ការ​ធ្វើ​អន្តរគមន៍​គឺ​ដើម្បី​គាំទ្រ​គាត់។​

ឧទាហរណ៍ នៅ​ឆ្នាំ ២០០២ ឧត្តម​សេនីយ៍​យោធា​បាន​កាត់​តំណែង​នយោ​បាយ​ដើម្បី​គាំទ្រ​លោក ម៉ូហ្គាបេ ក្នុង​ខណៈ​ដែល​មានជម្លោះ​ជូចត់​ជា​មួយ​គូប្រជែង Morgan Tswangirai ដែល​ពួក​គេ​ចាត់​ទុក​ថា ខ្វះ​ស្នាដៃរំដោះ​ជាតិ។ កាល​នោះ​បាន​កើត​ឡើង​ម្តង​ទៀត​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់។ បន្ទាប់ពី​ជ័យជំនះ​របស់​លោក Tsvangirai នៅ​ឆ្នាំ ២០០៨ យោធា​ក៏​បាន​ធ្វើ​អន្តរគមន៍​ដែរ ដោយ​ធានាថា លោក ម៉ូហ្គាបេ បាន​ស្តារ​ឡើង​វិញ​នូវ​កម្លាំង​ដែល​បាត់​បង់​តាម​រយៈ​យុទ្ធ​នាការ​​ដ៏គំហ៊ុក​ ពិសេស​នៅ​តំបន់​ជនបទ។ នេះ​បាន​អនុញ្ញាត​ឲ្យ​គាត់​រក្សា​អំណាច​​ទល់​ឧបសគ្គ​ទាំង​អស់។​

នៅ​ក្នុង​សង្គម​ធម្មតា ពល​រដ្ឋ​ខឹង​សម្បារ​នឹង​ការ​កាន់អំណាច​របស់​យោធា។ ប៉ុន្តែ Zimbabwe នៅពេល​នេះ ខុស​ឆ្ងាយ​ពី​សភាព​ធម្មតា។ ប្រជាជន​​ត្រូវ​តែ​ទទួល​បន្ទុក​ដល់​ការ​កាន់អំណាច​មិន​ត្រឹម​ត្រូវ​​ពី​របប​ ម៉ូហ្គាបេ តាំងពីឆ្នាំ ១៩៨០។ ពួក​គេ​ត្រូវ​បាន​រំលោភ​បំពាន​ និង​អស់សង្ឃឹម។ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់គេ​ដើម្បី​ផ្លាស់ប្តូរ​រដ្ឋាភិបាល និង​ព្យាយាម​ប្រើ​វិធី​ថ្មីៗនោះ​​ត្រូវ​បាន​កំទេច។ នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ សូម្បីតែ​​បក្ស​ប្រឆាំង​ដែល​ធ្លាប់​តែ​រស់​រវើក​នោះ​បាន​អស់ខ្យល់ និង​ចាប់​ផ្តើម​អស់​សង្ឃឹម។​

វា​ហាក់​ដូចជា​ ម៉ូហ្គាបេ​ នឹង​កាន់​អំណាច​ដល់​អស់ជីវិត។ លក្ខខណ្ឌ​សេដ្ឋកិច្ច​និង​សង្គម​មិន​បាន​ប្រសើរ​ឡើង​ទេ។ វា​កាន់តែ​ធ្លាក់ចុះ​អាក្រក់។ ប្រទេស​នោះ​គ្មាន​រូបិយវត្ថុជាតិទេ ហើយ​ចុះ​ក្រោយ​នេះ គ្មាន​ប្រាក់​ចាយ​យ៉ាង​ធ្ងន់​ធ្ងរ។ ភាពគ្មាន​ការងារ​ធ្វើ​មាន​ច្រើនជាង ៩០ ភាគ​រយ។ យុវជន​ភាគ​ច្រើន​មាន​មហិច្ឆតា​តែ​មួយ​គត់​គឺ ចាកចេញពីប្រទេស​កាន់តែ​ឆាប់​តាម​គេ​អាច​ធ្វើ​បាន។​

នៅ​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ប្រជាជន​បាន​និយាយ​ថា រាល់ការ​ផ្លាស់ប្តូរ​ណា​ក៏​ដោយគឺល្អ​ទាំង​អស់ ទោះជា​តាម​របៀប​ណា​ក៏​ដោយ។ នេះ​ជា​មូល​ហេតុ​ដែល​ប្រជាជន​ភាគ​ច្រើន​ហាក់ដូចជា​ស្វាគមន៍​ការ​ធ្វើ​អន្តរាគមន៍​យោធា។ វា​មិន​ដោយ​សារ​ពួក​គេ​ចូល​ចិត្ត​ការ​កាន់​អំណាច​យោធា​ទេ។ ប៉ុន្តែ​ វា​ដោយ​សារ​​តែវា​ជា​ទម្រង់​មួយ​នៃ​ការ​ផ្លាស់ប្តូរ​ពី​ប្រព័ន្ធ​ដឹកនាំ​​មនុស្ស​តែ​ម្នាក់​ដែល​​គ្រោង​កាន់​អំណាច​តវង្ស​ត្រកូល។ សតិអារម្មណ៍​នោះ​គឺ អ្វីក៏​បាន​ដែរ ក្រៅពី​ ម៉ូហ្គាបេ។

ហើយ​ ឥឡូវ​ធ្វើ​ដូច​ម្តេច​សម្រាប់​ ម៉ូហ្គាបេ? នឹង​មានការ​ចរចា​ ក្នុងគោលដៅ​នៃ​ការ​ផ្តល់​ឲ្យ​គាត់​នូវ​ការ​ចាកចេញ​ដោយ​កិត្តិយស។ សម្រាប់ប្រពន្ធ​គាត់វិញ លោក​ស្រី ខុស​ឆ្ងាយ​ពី​លោក ម៉ូហ្គាបេ។ ប៉ុន្តែ អ្វី​នឹង​កើត​ឡើង​ចំពោះ​លោកស្រី បន្ទាប់ពី​ការ​ធ្លាក់អំណាច​របស់​ ម៉ូហ្គាបេ នោះ​គេ​មិន​ត្រូវ​គេ​ដឹងនោះទេ។ លោក​ស្រី​បាន​បង្កើត​សត្រូវ​ជា​ច្រើន​ក្នុង​ពេល​អាជីព​នយោ​បាយ​​រយៈ​ពេល​ខ្លី​របស់លោក​ស្រី។ សម្ព័ន្ធ​មិត្ត​របស់​លោក​ស្រី​នៅ​ក្នុង​ក្រុម​លោក​ស្រី​នោះ​ក៏​ត្រូវ​រង​គ្រោះ​​ដល់​អំពើ​របស់​ពួកគេដែ៕​



ប្រភព៖ Al Jazeera ចុះថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០១៧

No comments:

Post a Comment