Tuesday, November 21, 2017

សមាជិករបស់គណបក្សសង្គ្រោះជាតិពីររូបបន្តដើរចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប

នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ សមាជិកគណបក្សសង្គ្រោះជាតិចំនួន២នាក់ បានមកស្នើសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះរួមមានឈ្មោះ៖ ១-លោក តេង វន្នី ប្រធានក្រុមប្រឹក្សាឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និង២-លោក ហម តែ ជំទប់ទី២ នៃឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

ការមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជានេះ គឺសបញ្ជាក់ថា ពួកគាត់មិនគាំទ្រចំពោះការក្បត់ជាតិរបស់ កឹម សុខា ដែលជាអាយ៉ងរបស់បរទេសនោះទេ។ ម្យ៉ាងទៀត ពួកគាត់ក៏មិនចង់ឃើញប្រទេសជាតិ មានសង្គ្រាមដូចអតីតកាលនោះឡើយ តែផ្ទុយទៅវិញ គឺពួកគាត់ចង់បានប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប សូមធ្វើការអំពាវនាវដល់បងប្អូនដទៃទៀត ដែលចង់រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាសូមរួសរាន់៕



No comments:

Post a Comment