Wednesday, July 12, 2017

កម្ពុជា-ចិន ប្រជុំពិភាក្សា ការដាក់តាំងពិព័រណ៌ផលិតផលកសិកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគទុនចិន

នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាត ឲ្យលោក Ye Ke អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំពិព័រណ៌តំបន់ទន្លេមេគង្គ-ឡាងឆាង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទាក់ទងទៅនឹងការរៀបចំពិព័រណ៌តំបន់ទន្លេមេគង្គ-ឡាងឆាងលើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគុនមិញ ខេត្តយូណាន់ ប្រទេសចិន ។

សូមជម្រាបផងដែរថា ការពិភាក្សាក៏បានផ្តោតការយកចិត្តទុកដាក់ នៃការដាក់តាំងពិព័រណ៌ផលិតផលកសិកម្ម ដើម្បីបង្កើនការទាក់ទាញអ្នកវិនិយោគទុនចិន មកបន្តបណ្តាក់ទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត និងវិចខ្ចប់ក្នុងការនាំចេញនូវផលិតផលកសិកម្ម ផងដែរ ។

លោក Ye Ke ក៏បានសន្យាថា នៅពេលត្រឡប់ទៅដល់ប្រទេសចិនវិញ នឹងពាំនាំនូវសំណូមពរលោក វេង សុខុន ទៅរដ្ឋមន្រ្តីកសិកម្ម និងរដ្ឋមន្រ្តីពាណិជ្ជកម្មចិន ក្នុងការបង្កើនការជួយឧបត្ថម្ភគាំទ្រ ផ្តល់ហិរញ្ញប្បទានមកដល់វិស័យកសិកម្មកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត នាពេលខាងមុខ៕


No comments:

Post a Comment