Wednesday, July 12, 2017

ស្ត្រីម្នាក់ដែលចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាសម្លាប់លោក កែម ឡី ត្រូវបានឃាត់ខ្លួនហើយ

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ស្រ្តីម្នាក់ដែលបាននិយាយចំហរតាមបណ្តាញសង្គម Facebook ចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសួរនាំហើយ។
ស្រ្តីដែលត្រូវបានឃាត់ខ្លួននេះ ត្រូវបានគេស្គាល់អត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) ដែលបាននិយាយចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារថា ជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។
ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានឱ្យដឹងថា ស្រ្តីរូបនេះត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងសួរចម្លើយ៕




No comments:

Post a Comment