Wednesday, July 12, 2017

ក្រសួងវប្បធម៌ ថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការជំរុញការដាក់តំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ក្នុងឱកាសប្រកបដោយក្តីមោទនភាពសម្រាប់ប្រទសជាតិ និងប្រជាជនកម្ពុជាទាំងមូល នៅថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០១៧នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានផ្ញើសារលិខិតគោរពថ្លែងអំណរគុណចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងបានយកចិត្តទុកដាក់ ជំរុញលើកទឹកចិត្ត និងផ្តល់អនុសាសន៍ប្រកប​ដោយ​គតិបណ្ឌិត រហូតដល់ក្រុមការងារសម្រេចបានជោគជ័យជាប្រវត្តិសាស្រ្ត គឺការចុះតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow នៃប្រទេសប៉ូឡូញ។



No comments:

Post a Comment