Wednesday, July 12, 2017

សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចេញសំអាងហេតុលើកលែងការចោទប្រកាន់សំណុំរឿង០០៤/១

សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចេញសំអាងហេតុសម្រាប់ដីកាដំណោះស្រាយដែលបានចេញកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ និងដែលបានលើកលែងការចោទប្រកាន់លើ អ៊ឹម ចែម ដោយសារមិនមានយុត្តាធិការបុគ្គលគ្រប់គ្រាន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

សេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានបញ្ជាក់ថា ដោយសារមានការលើកលែងការចោទប្រកាន់ដោយមូលហេតុថា មិនមានយុត្តាធិការគ្រប់គ្រាន់នោះ ទើប អ៊ឹម ចែម នៅតែបន្តមានសិទ្ធិទទួលបានការសន្មត់ថាគ្មានទោស និងសិទ្ធិឯកជនរបស់គាត់ដែលបណ្តាលឱ្យមានការរឹតត្បិតនូវព័ត៌មានមួយចំនួនដែលអាចផ្សាយជាសាធារណៈ ហើយការរឹតត្បិតនេះមានលក្ខណៈតឹងរ៉ឹងជាងករណីដែលបញ្ជូនទៅជំនុំជម្រះ។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖








No comments:

Post a Comment