Wednesday, July 12, 2017

ក្រុមការងារសាខាសមាគមនារីនៃក្រសួងបរិស្ថាន បានចុះសួរសុខទុក្ខ អតីតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជាមួយស្មារតីទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់អំពី សុខទុក្ខរបស់មន្ត្រីរាជការក្រោម ឱវាទ ក្រសួងបរិស្ថានបានខិតខំក្នុងការចែករំលែកនូវការលំបាករបស់មន្ត្រី។ ជាក់ស្តែងនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៧ ក្រុមការងារសាខាសមាគមនារីនៃក្រសួងបរិស្ថាន បានចុះសួរសុខទុក្ខ លោក ប៊ុន ធឿន អតីតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដែលកំពុងមានជំងឺសួតធ្ងន់ធ្ងរ។ ក្នុងនោះក្រុមការងារបានពាំនាំថវិកាឧបត្ថម្ភ ២លានរៀល និងទឹកដោះគោឆៅ ២យួរ ព្រមទាំងការផ្តាំផ្ញើសួរសុខទុក្ខពីលោកក្រសួងបរិស្ថានផងដែរ ៕




No comments:

Post a Comment