Wednesday, July 12, 2017

ប្រធានមន្ទីរសាធារណៈការ ជំរុញដល់មន្រ្តីរាជទាំងអស់ ត្រូវពង្រឹងសមត្ថភាព គុណ​ភាពការងារ​ និងដោះស្រាយ​តាមសំណូមពរ​របស់ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់ពេលវេលា​

លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានជំរុញដល់មន្រ្តីទាំងអស់ត្រូវពង្រឹងសមត្ថភាព គុណភាពការងារឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការបំរើសេវាលើវិស័យដឹកជញ្ជូន និងពង្រឹងគុណភាព សោភណ្ឌភាពផ្លូវថ្នល់ដំណោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ប្រធានមន្ទីរសាធារណៈការ បានជំរុញបែបនេះនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០១៧ និងលើកទិសដៅបន្តសំរាប់ឆមាសទី២ នៅសាលប្រជុំមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំង។

លោក កែវ ពៅ ក៏បានផ្តាំផ្ញើដល់មន្រ្តីមន្ទីរសាធារណៈការទាំងអស់ត្រូវធ្វើអំពើល្អ សហការសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ រួមគ្នាសម្រេចអោយបានជោគជ័យនូវផែនការ សកម្មភាពប្រចាំឆ្នាំរបស់មន្ទីរ ដែលបានដាក់ចេញអោយទទួលបាន នូវសូចនករមួយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕




No comments:

Post a Comment