Wednesday, July 12, 2017

ចាប់ពីថ្ងៃទី១១-១៦ ខែកក្កដា ឆ្នាំ២០១៧ នឹងមានភ្លៀងធ្លាក់ច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុដោយបញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស រាជធានី-ខេត្តមួយចំនួនអាចនឹងមានភ្លៀងធ្លាក់ច្រើនចាប់ពីថ្ងៃទី១១-១៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។

នៅក្នុងសេចក្តីជូនដំណឹងនោះ ក៏បានបញ្ជាក់ថា តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ ដូចនេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន៕


No comments:

Post a Comment