Wednesday, July 12, 2017

ក្រសួងធនធានទឹក អន្តរាគមន៍បើកទម្លាក់ទឹកពីប្រព័ន្ធធារាសាស្រ្ត ស្ទឹងស្រែងទី១ ដើម្បីជួយស្រោចស្រង់ដំណាំស្រូវវស្សានៅឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករប្រមាណ ១.៥០០ ហិកតា នៅក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កំពុងជួបការខ្វះខាតទឹកស្រោចស្រព ខណៈតំបន់នោះខកខានទទួលបានទឹកភ្លៀងជាច្រើនសប្តាហ៍មកហើយ។

ដើម្បីចៀសវាងផលប៉ះពាល់ បើទោះបីជាតំបន់នោះពុំមានប្រភពទឹកសម្រាប់អន្តរាគមន៍ក្តី លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យមន្ត្រីបច្ចេកទេសបើកទម្លាក់ទឹកពីប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែងទី ១ ស្ថិតក្នុងខេត្តឧត្តរមានជ័យ បញ្ជូនតាមប្រឡាយមេ ០១ ខ្សែ ដែលមានប្រវែងជាង ១៧ គីឡូម៉ែត្រ ទៅកាន់តំបន់នោះ។

មកទល់ល្ងាចថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧នេះ ទឹកដែលទម្លាក់ពីប្រព័ន្ធស្ទឹងស្រែងទី ១ បានមកដល់ឃុំណាំតៅហើយ បងប្អូនប្រជាកសិករកំពុងទាញបន្តពីប្រឡាយមេ ទៅកាន់ដីស្រែរៀងៗខ្លួន៕








No comments:

Post a Comment