Wednesday, July 12, 2017

មន្ត្រីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះធ្វើការអង្កេតទីផ្សារក្រោលគោ ស្វាយជ្រុំ ព្រមទាំងហាងលក់ទំនិញជុំវិញផ្សារ

នៅទី១១ ខែកក្កដា ឆ្នាំ ២០១៧នេះ លោក ណាល់ វិចិត្រ ប្រធានកាំកុងត្រូលសាខាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ ដោយបានកិច្ចសហការ ពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងដោយទទួលបានបញ្ជូនរថយន្តពិសោធន៍ចល័ត រួមជាមួយនឹងមន្ត្រីមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះទៅធ្វើការអង្កេតទីផ្សារក្រោលគោ ស្វាយជ្រុំ ព្រមទាំងហាងលក់ទំនិញជុំវិញផ្សារ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ជាពិសេសគឺការស្វែងរកសារធាតុគីមី ដែលហាមឃាត់មិនឲ្យប្រើប្រាស់បន្ថែមលើម្ហូបអាហារ តាមរយះការធ្វើពិសោធន៍ផ្ទាល់នៅហ្នឹងកន្លែងលើ បន្លែ ផ្លែឈើ និងសាច់ មួយចំនួន ។
ជាលទ្ធផលបង្ហាញថា ពុំមានសារធាតុគីមីហាមឃាត់ត្រូវបានប្រើប្រាស់លើ សាច់ និង ផ្លែឈើឡើយ តែយើងបានរកឃើញ សំណល់ថ្នាំគីមីកសិកម្ម នៅលើ មើមខ្ទឹមស និង ស្លឹកខ្ទឹម ទោះបីជាមានចំនួនបន្តិចបន្តួចក៏ដោយ ក៏ក្រុមការងារបានធ្វើការដកហូត និងណែនាំមិនឲ្យដាក់តាំងលក់នូវបន្លែទាំងពីរប្រភេទខាងលើ ក៏ដូចជាការជូនដំណឹងដល់សារធារណៈជន ពីបញ្ហានេះតាមរយះប្រព័ន្ធផ្សព្វផ្សាយផងដែរ ។
សូមបញ្ជាក់ថា ផលិតផលស្លឹកខ្ទឹមនេះ ពុំមានការនាំចូលពីតាមមាត់ច្រកណាមួយនៃខេត្តស្វាយរៀងទេ គឺមានតែ មើមខ្ទឹមស ដែលនាំចូលតាមមាត់ច្រកអន្តរជាតិបាវិត តែសាខាបានជូនដំណឹងអំពីការផ្អាកការនាំចូលបណ្តោះអាសន្ន នូវផលិតផលមើមខ្ទឹមស តាំងពីលើកមុន នៅពេលដែលយើងបានបញ្ជូនគម្រូមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ហើយបានរកឃើញថា មានសំណល់ថ្នាំគីមីកសិកម្ម ។ ការលើកលែងការហាមឃាត់ លុះត្រាតែលទ្ធផលថ្មីបញ្ជាក់ថាមានភាពល្អប្រសើរ ៕





No comments:

Post a Comment