Friday, August 04, 2017

លោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួររឿងផលិតគ្រឿងញៀន

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរពាក់ព័ន្ធករណីកែច្នៃ និងផលិតគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ កាលពីប៉ុន្មានឆ្នាំមុន។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នេះ។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ស្នងការនគរបាលរាជធានីភ្នំពេញ បានអនុវត្តដីការបស់តុលាការឲ្យលោក ញឹក ប៊ុនឆៃ ចូលខ្លួនដើម្បីសាកសួរពាក់ព័ន្ធករណីកែច្នៃគ្រឿងញៀន និងផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ។ នាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងទៀតថា សមត្ថកិច្ចគ្រាន់តែហៅទៅដើម្បីសាកសួរ មិនទាន់ឃាត់ខ្លួនទេ ហើយលោក ញឹក ប៊ុកឆៃ កំពុងស្ថិតក្នុងស្នងការនគរបាលរាជធានីភ្នំពេញ ដោយសមត្ថកិច្ចកំពុងសាកសួរ៕



No comments:

Post a Comment