Friday, August 04, 2017

ប្រជាពល​រដ្ឋចំនួន២ឃុំ ទទួលអំ​ណោយពីអភិបាលខេត្ត​ត្បូងឃ្មុំ ដើម្បីជួយស​ម្រួលជីវភាពក្នុ​ងរដូវទឹក​ជំនន់

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នា២០១៧នេះ ប្រជាពលរដ្ឋចំនួន២ឃុំ គឺឃុំទន្លេបិទ និងឃុំជីរោទិ៍ទី១ ទទួលអំណោយពីអភិបាលខេត្តត្បូងឃ្មុំ ដើម្បីជួយសម្រួលជីវភាពក្នុងរដូវទឹកជំនន់ នៅចំណុចលើទីទួលសុវត្ថិភាពស្ថិតខាងក្រោយ សណ្ឋាគារសុវណ្ណភូមិ ស្ថិតក្នុងភូមិព្រែកតូចឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេតត្បូងឃ្មុំ ។

លោក លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កន្លងមកអាជ្ញាធរតែងតែយកចិត្តទុក ដាក់ជួយដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុង ទាំងសន្តិសុខស្បៀង សន្តិសុខសណ្តាប់ធ្នាប់ សន្តិសុខសង្គម ។ អាជ្ញាធរខេត្តបានផ្តល់ស្រូវពូជដល់ប្រជាពលរដ្ឋ ក្នុងឃុំស្រឡប់ ឃុំអញ្ចើម និងឃុំជីគរ សរុបជិត១០តោន ។ លោក លី ឡេង បានចែកអង្ករជូនដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ មកពីឃុំចំនួន២គឺ ឃុំទន្លេបិទ និងឃុំជីរោទិ៍ទី១ ដែលក្នុង១គ្រួសារទទួលបាន អង្ករចំនួន១០គីឡូក្រាម មី១កេស និងទឹកសុទ្ធចំនួន១កេសផងដែរ ។
លោកអភិបាលក៏បានបញ្ជាក់ទៀតថា អំណោយទាំងអស់នេះ គឺបានមកពីរាជរដ្ឋាភិបាលជាអ្នកផ្តល់ឲ្យ មិនថាតែថ្ងៃនេះទេ គឺរយៈពេលជាង៣០ឆ្នាំកន្លងមកហើយ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ហើយទៅថ្ងៃមុខទៀត ក៏នៅតែបន្តជួយដល់ប្រជាពលរដ្ឋរបស់ រហូតទាំងសន្តិសុខសេដ្ឋកិច្ច សន្តិសុខនយោបាយ និងការអភិវឌ្ឍសង្គមជាតិឲ្យបានប្រសើរឡើងថែមទៀតផងដែរ៕







No comments:

Post a Comment