Friday, August 04, 2017

ក្រុមគ្រូពេទ្យស្មគ្រចិត្ត លោក ស សុខា នឹង​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​វះកាត់ ដោយ​​មិន​គិត​ថ្លៃ ជូនប្រជាពលរដ្ឋនៅប៉ោយប៉ែត

ទំព័រ Facebook លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាកូនប្រុសលោកឧបនាយករដ្ឋមន្ត្រី ស ខេង នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ បានបង្ហោះផ្សាយជូនដំណឹង ពីការចុះពិនិត្យព្យាបាលជំងឺវះកាត់ ជូនប្រជាពលរដ្ឋរស់ នៅប៉ោយប៉ែត ដោយឥតគិតថ្លៃ។

Facebook លោក ស សុខា បានបង្ហោះថា «សូមជម្រាបដំណឹងជូនបងប្អូនប្រជាពលរដ្ឋ ប៉ោយប៉ែត មេត្តាជ្រាបថា ក្រុមគ្រូពេទ្យស្មគ្រចិត្ត ស សុខា នឹង​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​វះកាត់ ដោយ​​មិន​គិត​ថ្លៃ មិនគិតនិន្នាការនយោបាយ ក្នុងបរិវេន​សាលា​បឋម​សិក្សា​ទំ​នប់​ក៥ ក្រុងប៉ោយប៉ែត ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧​ខាង​មុខ​នេះ​»។

Facebook លោក ស សុខា បានឱ្យដឹងទៀតថា «បងប្អូនប្រជាពលរដ្ឋ ដែលចង់ពិនិត្យព្យាបាលជំងឺវះកាត់ សូមគោរពអញ្ជើញ ទៅកាន់​សា​លា​បឋមសិក្សាទំនប់ក៥ ចាប់ពីម៉ោង៧ព្រឹកតទៅ។ សូមកុំឲ្យ​ឳកាស​នេះ​កន្លងទៅអោយសោះ ព្រោះសុខភាព សំខាន់ជាងអ្វីៗទាំងអស់! មាន​សុខ​ភាព​ល្អ ទើបមានអ្វីៗផ្សេងៗទៀត!៕






No comments:

Post a Comment