Friday, August 04, 2017

កម្ពុជា-កូរ៉េ ជួបពិភាក្សាការ​ងារដើម្បីពិនិត្យ​កិច្ចសហប្រ​តិបត្តិការអភិវ​ឌ្ឍ និងផ្លាស់ប្តូ​រយោបល់​

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដឹកនាំដោយលោក CHOI Sungho ប្រធានស្តីទីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)។
សូមជម្រាបផងដែរ គោលបំណងចម្បងនៃជំនួបពិភាក្សាគឺដើម្បីពិនិត្យមើលកិច្ចសហប្រតិបត្តិការអភិវឌ្ឍកន្លងមករវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាផ្លាស់ប្តូរយោបល់ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ ។
នៅក្នុងជំនួបពិភាក្សាការងារនេះ លោក ឈៀង យ៉ាណារ៉ា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅដល់លោក CHOI Sungho និងបានចាត់ទុកដំណើរទស្សននេះមានសារសំខាន់ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសពង្រឹងភាពជាដៃគូបន្ថែមទៀតរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារ KOICA ៕






No comments:

Post a Comment