Friday, August 04, 2017

​​​​​​​​​​​​​​​​​​​​​​ការ​ចោទ​ប្រ​កា​ន់​​ពី​​អំពើ​​ពុក​រលួ​យ ​បាន​ចាប់​​យក​ចំណុច​សំខាន់ នៅ​​​ក្នុ​ង​យុទ្ធ​​នា​គ្នា​​​បោះ​ឆ្នោត​​ថ្នាក់​ជា​តិ​​​របស់​ម៉ា​ឡេ​ស៊ី

រដូវ​យុទ្ធ​នា​ការ​បោះ​ឆ្នោត​​របស់​​ម៉ា​ឡេ​ស៊ី​បាន​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​ដោយ​ការ​ត្រឡប់​មក​វិញ​របស់​លោក Mahathir Mohamad ​ជា​អតីត​នាយក​រដ្ឋ​មន្រ្តីដែល​មាន​បំណង​ចង់ប្រ​ឈម​ជាមួយ​នឹង​គណ​បក្ស ​​ដែលគាត់​​ធ្លាប់​ដឹក​នាំ​កន្លង​មក។ ការ​ត្រឡប់មក​វិញ​​របស់​គាត់​អាច​ជា​កក្តាដ៏​​សំខាន់​ក្នុង​ការ​បង្រួប​បង្រួម​គណ​បក្ស​ប្រ​ឆាំង និង​ធ្វើ​ឱ្យ​មាន​ការ​ចោទ​ប្រ​កាន់​ឡើង​វិញ​ពី​អំពើ​ពុក​រលួយ​ប្រ​ឆាំង​នឹង​នាយក​រដ្ឋ​មន្រ្តី​បច្ចុ​ប្បន្ន។

គណ​បក្ស​​​​​នយោ​បាយ​កំពុង​តែ​ប្រ​មូល​ផ្តុំ​គ្នា​ ដើម្បី​​ត្រៀម​ខ្លួន​សម្រាប់​ការ​​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ដែល​ត្រូវ​​បាន​គេ​រៀប​ចំ​ឡើង​នៅ​ខែ​សី​ហា ឆ្នាំ​២០១៨។ រដ្ឋា​ភិបាល​ចម្រុះ​ដ៏​ធំ​ ដែល​ដឹក​នាំ​ដោយ​​​គ​ណ​បក្ស Barisan Nasional ​បាន​ឈ្នះ​រាល់​ការ​បោះ​ឆ្នោត ចាប់​តាំង​ពី​ខ្លួន​ត្រូវ​បាន​គេ​​បង្កើតឡើង​​កាល​ពី​ឆ្នាំ​១៩៧៣ មក​នោះ និង​គណ​បក្ស​ Pakatan Haraban ដែល​បាន​ទទួល​សម្លេង​ឆ្នោត​ឋិត​ថេរ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។ ការ​បោះ​ឆ្នោត​លើក​នេះ​មានសារៈ​សំខាន់​ណាស់ ដោយ​សារ​តែ​មាន​កក្តា​ពីរ​យ៉ាង គឺការ​ត្រឡប់​មក​វិញ​របស់លោក Mahathir Mohamad ​ជាអតីត​នាយក​រដ្ឋ​មន្រ្តី​ ដែល​បាន​ចូល​រួម​ជា​មួយ​នឹង​​ក្រុម​ប្រ​ឆាំង និង​រឿង​អាស្រូវ​នៃ​គម្រោង ​1MDB ដែល​បន្ត​តាម​ដាននាយក​រដ្ឋ​មន្រ្តី​បច្ចុ​ប្បន្ន គឺ​​លោក Najib Razak។ សរុប​មក កក្តា​ទាំង​ពីរ​នេះ​ ប្រ​ហែល​ជា​អាច​ធ្វើ​ឱ្យគណ​បក្ស​ប្រ​ឆាំង​ទទួល​បាន​ភាព​ជោគ​ជ័យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

គេ​ហ​ទំព័រ​ដែល​បំភ្លៃ​ព័ត៌​មាន

លោក Mahathir ជា​នា​យក​រដ្ឋ​មន្រ្តី​ម៉ា​ឡេ​ស៊ី​ដែល​កាន់​តំណែង​យូរ​ជាង​គេ​បំផុត​ គឺ​អស់រយៈពេល​២២ ឆ្នាំ ​នៅ​ចន្លោះ​ឆ្នាំ​១៩៨១ និង​ឆ្នាំ​២០០៣​។ សូម្បី​តែ បន្ទាប់​ពី​គាត់​បាន​ចូលនិវត្តន៍ហើយ​ក៏​ដោយ ក៏​គាត់​នៅ​តែ​រិះ​គន់​អ្នក​ដែល​ស្នង​តំណែង​ពី​គាត់​ដែរ។ ឥឡូវ​នេះ ស្ថិត​ក្នុង​វ័យ​៩២ ឆ្នាំ គាត់​បាន​ចាក​ចេញ​ពី​ភាព​ចូល​និវត្ត​ន៍​របស់​គាត់​​ ដើម្បី​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ប្រ​ឆាំង​​ រួម​ជា​មួយ​នឹង​អតីត​ឧប​នាយក​រដ្ឋ​មន្រ្តី​ដែល​គាត់​បាន​ចាប់​ដាក់គុក​កាល​ពី​មុន គឺ​លោក Anwar Ibrahim ដោយ​មានបំណង​ដើម្បី​ផ្តួល​បក្ស​ដែល​គាត់​ដឹក​នាំ​កន្លង​មក។

លោក Anwar ដែល​ជា​ស្ថាប​និកនៃ​គណ​បក្ស​ប្រ​ឆាំង​ នា​ពេល​ថ្មីៗ​ស្ថិត​នៅ​ក្នុង​ពន្ធ​នា​គារតាម​ការ​ចោទ​ប្រ​កាន់​ពី​បទ​រួមភេទ​ដូច​គ្នា​ ប៉ុន្តែ​ការ​ញែក​​​បទ​ល្មើសចេញ​ពី​បទ​ល្មើស​ប្រ​ឆាំង​នឹង​គាត់​ ដែល​ចោទ​ប្រ​កាន់​ដោយ​លោក Mahathir។ ក៏​ប៉ុន្តែ ​បើ​ទោះ​បី​ជា​​មាន​ការ​លំបាក​នាពេល​កន្លង​មក​ក៏​ដោយ ក៏​លោក Anwar បាន​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក Mahathir ចូល​ក្នុង​ឆាក​នយោ​បាយ​។ ហេតុ​ផលគឺ​ថា លោក Mahathir អាច​បង្រួប​បង្រួម​អ្នក​នយោ​បាយ​សម្រាប់​ក្រុម​ប្រ​ឆាំង​ដែល​បែក​បាក់​គ្នា​ និង​ជា​ឱកាស​ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​នៅ​ជន​បទ​ដែល​ចូល​មិន​បាន។ នៅ​ទី​បញ្ចប់ ក្រុម​ប្រ​ឆាំង​នា​ពេល​បច្ចុ​ប្បន្ន​នេះ​គ្មាន​មេ​ដឹក​នាំ​ទេ ចាប់​តាំង​ពី​លោក Anwar មិន​អាច​គ្រប់​គ្រង​បាន​ពី​ពន្ធ​នា​គារ ហើយ​ទាម​ទារ​ឱ្យ​មាន​ការ​លើក​លែង​ទោស​ទាំង​ស្រុង​ពី​ព្រះ​មហា​ក្សត្រ​ ដើម្បីចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។

ស្ថាន​ភាព​របស់​គណ​បក្ស​ប្រ​ឆាំង​មាន​សន្ទុះ ដោយ​សារ​តែ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​លោក Najib ​ជា​មួយ​នឹង​រឿង​អាស្រូវ​​ 1MDB។ គាត់​​បាន​ច្រាន​ចោលនូវ​​ការ​ចោទ​ប្រ​កាន់​ទាំង​នេះថា ជា​ចេត​នា​នយោ​បាយ បើ​ទោះ​បី​ជា​វា​មិន​ទាន់មាន​ភាព​​ច្បាស់​លាស់ ថា​តើ​គោល​បំណង​ដ៏​អាថ៌​កំបាំង​នោះនឹង​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ។ នៅ​ឆ្នាំ​២០១៥ ​គឺ​វា​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​ ថា​តើ​លោក Najib អាច​រួច​ផុត​ពី​រឿង​អាស្រូវ​ឬ​យ៉ាង​ណា ក៏​ប៉ុន្តែ​គាត់ក៏​​បាន​ចាត់​ចែង​ដើម្បី​រក្សា​នូវ​មុខ​តំណែង​របស់​គាត់ជា​នាយក​រដ្ឋ​មន្រ្តី ដែល​ឥឡូវ​នេះគាត់​ត្រូវ​ប្រ​ឈម​មុខ​ជា​មួយ​នឹង​ម្ចាស់​ឆ្នោត។

អំពើ​ពុក​​រលួយ និង​សេដ្ឋ​កិច្ច

ការ​ស្ទង់​មតិ​ដែល​បាន​ធ្វើ​ឡើង​ដោយ​អង្គ​ការ Transparency​​​​ International បាន​រក​ឃើញ​ថា ប្រ​ជា​ជន​ម៉ា​ឡេ​ស៊ី​ចំនួន៥៩ ភាគ​រយ​​ មានអា​រម្មណ៍​ថា អំពើ​ពុក​រលួយ​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ចំនួន៦២ ភាគ​រយ​ មាន​អា​រម្មណ៍​ថា រដ្ឋា​ភិបាល​អនុ​វត្ត​ន៍​ការ​ងារ​មិន​សូវ​បាន​ល្អ​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​អំពើ​ពុក​រលួយ។ ការ​បោះ​ឆ្នោត​ខា​ង​មុខ​​ប្រ​ហែល​ជា​បង្ហាញ​ឱ្យ​ឃើញ​ ថាតើ​ប្រ​តិ​កម្ម​ទាំង​អស់​នេះ នឹងក្លាយ​ទៅ​ជា​លទ្ធ​ផល​យ៉ាង​ណា។

ពេល​វេលា​វែង​ឆ្ងាយ​នឹង​មក​ដល់

គណ​បក្ស Barisan Nasional ដែល​​ជា​រដ្ឋា​ភិបាល​ចម្រុះ​​កំពុង​តែ​គ្រប់​គ្រង​អំណាច​នា​ពេល​បច្ចុ​ប្បន្ន​នេះ ​មិន​ដែល​ចាញ់​ឆ្នោត​ ចាប់​តាំង​ពី​ខ្លួនត្រូវ​​បានគេ​​បង្កើត​ឡើងនៅ​ឆ្នាំ​១៩៧៣ គោល​ជំហរ​កំពូល​របស់​ម៉ា​ឡេ​ស៊ី​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ចុះ​សម្រុង​គ្នា​របស់​នាយក​រដ្ឋ​មន្រ្តី​ ដែល​ចេញ​ពី​បក្ស UMNO ​ជា​បក្ស​ចម្រុះ​ដ៏​ចម្បង។

ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ ការ​គ្រប់​គ្រង​បន្ត​របស់​ពួក​គេ​ លែង​មាន​លក្ខណៈ​ច្បាស់​លាស់​ត​ទៀត​ហើយ។ ​គណ​បក្ស Barisan Nasional បាន​បាត់​បង់​សម្លេង​ឆ្នោត​បន្តិចម្តងៗក្នុង​​ការ​បោះ​ឆ្នោត​ច្រើន​លើក​កន្លង​មក​នេះ។ នៅ​ឆ្នាំ​២០០៤ ពួក​គេ​ទទួល​បាន​សម្លេង​ឆ្នោតគាំទ្រ​​​៦៣,៨ ភាគ​រយ និង​​៥១,៤ ភាគ​រយ​នៅ​ឆ្នាំ​២០០៨។ នៅ​ឆ្នាំ​២០១៣ ពួក​គេទទួល​បាន​សម្លេង​ឆ្នោត​​សរុប​ត្រឹម​តែ​​៤៧,៤ ភាគ​រយ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​តែ​​រក្សា​បាន​នូវ​ការ​គ្រប់​គ្រង​ក្នុង​​រដ្ឋ​​សភា​​​ ដែល​នាំ​ឱ្យ​មាន​ការ​ចោទ​ប្រ​កាន់​ក្នុងការ​បំភ្លៃ​ចំនួន​សន្លឹក​​ដើម្បី​គាំទ្រ​បក្ស​ណា​មួយ​នោះ៕

​ប្រភព: Global Risk Insights ចុះថ្ងៃទី០២ ខែ​​​​​​សី​ហា​​​ ឆ្នាំ២០១៧


No comments:

Post a Comment