Friday, August 04, 2017

អភិបាលខេត្តស្វាយរៀង ជួបពិភាក្សាការងារជាមួយ គណៈកម្មការទី៨ នៃព្រឹទ្ធសភា ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ពាក់ព័ន្ធ នឹងវិស័យជាសមត្ថកិច្ច

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃព្រឹទ្ធសភា ដឹកនាំដោយ លោកស្រី ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការ ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ពាក់ព័ន្ធ នឹងវិស័យជាសមត្ថកិច្ចរបស់ គណៈកម្មការទី៨ នៅក្នុងខេត្តស្វាយរៀង ជាពិសេសលើបញ្ហាការធ្វើចំណាកស្រុក និងការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។

កិច្ចប្រជុំពិភាក្សានេះមានការអញ្ជើញចូលរួមមានពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងតំណាងអង្គការពាក់ព័ន្ធមួយចំនួនដែលមានមូលដ្ឋាននៅ ក្នុងខេត្តស្វាយរៀង៕






No comments:

Post a Comment